ឈរឈ្មោះ​បោះឆ្នោត​តាំងពីក្មេង​រហូត​ចាស់​សក់ស្កូវ​ចាញ់​រហូត តែ​មិន​បោះបង់ ការព្យាយាម​

204
ចែករម្លែក

បុរស​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា បាន​ឈរឈ្មោះ​បោះឆ្នោត​តាំងពីក្មេង​រហូត​ក្លាយ​ជាតា ចាស់​ដូច​ឥសី ហើយ​ចាញ់​ដល់​ទៅ ២៤​ដង ប៉ុន្តែ​គាត់​នៅតែ​ប្តេជ្ញា​ថា​នឹងមិន​បោះបង់ ការព្យាយាម​ឡើយ​។
​ ​
បុរស​ដែលមាន​ឈ្មោះ វី​ចាយ​ប្រា​កាស កុន​ដេ​កា (Vijayprakash Kondekar) ខាងលើនេះ អ្នកណា​ក៏​ស្គាល់​នៅ​សង្កាត់​ស៊ី​វ៉ា​ជី ណាហ្គា (Shivaji Nagar) ក្រុង​ពូ​ណេ (Pune) ប្រទេស​ឥណ្ឌា​។
​ ​
ក្នុង​រយៈពេល ២ ខែ​មកនេះ បុរស​វ័យ ៧៣ ឆ្នាំ​ដែល​ស្លៀកពាក់​ស​ដូច​តា​ឥសី​រូបនេះ បាន​ដើរ​ជុំវិញ​សង្កាត់​ខាងលើ ដើម្បី​កៀរគរ​ការគាំទ្រ​សម្រាប់​យុទ្ធនា​ការបោះឆ្នោត របស់គាត់​។
​ ​
គាត់​និយាយ​ដោយ​ភាព​ជឿជាក់ថា “​ខ្ញុំ​គ្រាន់តែ​ចង់បង្ហាញ​ដល់​ប្រជាជន​ថា នយោបាយ​បក្ស​មិនមែនជា​មាគ៌ា​តែមួយគត់​នោះទេ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ធំ បំផុត​ក្នុង​ពិភពលោក​មួយ​នេះ​។ ខ្ញុំ​គ្រោង​ផ្តល់​បេក្ខជន​ឈរឈ្មោះ​ឯករាជ្យ​ដល់​ប្រទេស មួយ​នេះ ដូចជា​រូបខ្ញុំ​ជាដើម​។ វា​ជា​វិធី​តែមួយគត់​ដែល​យើង​អាច​កម្ចាត់​អំពើពុករលួយ ឱ្យអស់​”​។
​ ​
ពេលនេះ​លោក កុន​ដេ​កា កំពុង​ប្រកួតប្រជែង​ដណ្ដើម​អាសនៈ​សភា​នៅក្នុង​ការ បោះឆ្នោត​សកល​។ សូមបញ្ជាក់ថា ការបោះឆ្នោត​សកល​នៅ​ប្រទេស​ឥណ្ឌា​បាន​ចាប់ ផ្តើម​កាលពី​ថ្ងៃទី​១១ ខែមេសា និង​មាន ៧​ដំណាក់កាល ហើយ​ការរាប់​សន្លឹកឆ្នោត​នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែមេសា​៕ ប្រែ​សម្រួលៈ ខុម