ឈរ​ក្បែរ​លើផ្លូវ​ស្រាប់តែ​រថយន្ត​បើក​មក​កៀរ​ទាំង​មនុស្ស​និង​រ៉ឺម៉ក​បង្ក​របួសធ្ងន់​

406

(​ព្រៃវែង​)៖​ស្ដ្រី​វ័យ​២២​ឆ្នាំ​ម្នាក់​បាន​របួសធ្ងន់​នៅពេលដែល​រូបនាង​ទៅ​ឈរ​ជិត​រ៉ឺម៉ក​ដែល​គេ​ចត​លើផ្លូវ​ហើយ​ត្រូវ​រថយន្ត​បើក​មក​កៀរ​។​​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​១២,១៣​លើផ្លូវ​ជាតិ​លេខ​១១​ក្នុងភូមិ​ពន្លៃ​ឃុំ​បា​បោង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

ប្រភព​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង​ពណ៌​សំបក​ឪឡឹក​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ឆន តេ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​បាទី ឃុំ​ពាមរ​ក៏​ស្រុក​ពាមរ​ក៏​ខេត្តព្រៃវែង ដោយ​បើក​ពី​ទិស​ខាងត្បូង​ទៅ​ជើង ។

លុះ​មកដល់​កន្លែងកើតហេតុ​បាន​ឈប់​ចត​នៅ​ខាងឆ្វេង​ដៃ​។​ជាមួយគ្នា​នោះ​ក៏មាន​ជនរងគ្រោះ​ឈ្មោះ ធី អៀក អាយុ ២២​ឆ្នាំ ភេទ​ស្រី ជនជាតិខ្មែរ មុខរបរ​កម្មករ រស់នៅ​ភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​បាន​ឈរ​ជាប់រ​ម៉ក​ប៉ែក​ខាងកើត​។

​ភ្លាមនោះ​ក៏ត្រូវ​បាន​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2S5448 បើកបរ​ដោយ​ឈ្មោះ កែវ ផា​រី ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត រស់នៅ​ភូមិ​ជប់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បួ​ង​ឃ្មុំ ដោយ​បើក​ក្នុងទិសដៅ​ពី​ជើង​។
ទៅ​ត្បូង មក​កៀរ​ប៉ើង​រឺ​ម៉ក​និង​មនុស្ស​បណ្ដាល​ឲ្យ​ឈ្មោះ​ធី​អៀក​របួសធ្ងន់​និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​អ្នក​លឿង​។​ចំពោះ​រថយន្ត​និងរ​ម៉ក​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បា​បោង​៕S/​ដោយ​៖​ចាន់ ថន

​ឈរ​ក្បែរ​លើផ្លូវ​ស្រាប់តែ​រថយន្ត​បើក​មក​កៀរ​ទាំង​មនុស្ស​និង​រ៉ឺម៉ក​បង្ក​របួសធ្ងន់​