ឈរ​ជក់បារី​ដាក់​ជើង​ម្ខាង​ក្រៅ​គំនូស​តំបន់​ជក់បារី ត្រូវ​មន្ត្រី​បរិស្ថាន​ផាក​អស់ ២០០ ដុល្លារ​

161
ចែករម្លែក

បុរស​ម្នាក់​បាន​អះអាងថា ខ្លួន​ត្រូវបាន​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ (National Environment Agency) ផាកពិន័យ​អស់​ចំនួន ២០០ ដុល្លារ​កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែមេសា ពីបទ ជក់បារី​ក្រៅ “​តំបន់​ជក់បារី​” ដែល​ស្ថិតនៅតាម​បណ្តោយ​វិថី អ័​រ​ឆាដ (Orchard Road) ប្រទេស​សិង្ហ​បុរី​។
​ ​
​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ ទី​១០ ខែមេសា​ថា ការស៊ើបអង្កេត របស់ខ្លួន និង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា​បុរស​ខាងលើ​បាន​ជក់បារី​ក្រៅ​តំបន់ ជក់បារី​។
​ ​
បុរស​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Apiz Mikaelson បាន​បង្ហោះ​សារ​តាម ហ្វេ​ស​ប៊ុ​កថា គាត់​មិន​នឹកស្មានថា​សមត្ថកិច្ច​ផាក​គាត់​ឡើយ ព្រោះ​គាត់​បាន​ឈរ​ជក់ ក្នុង​តំបន់​ជក់បារី ដោយ​គ្រាន់តែ​ជើង​ម្ខាង​ដាក់​ក្រៅ​គំនូស​តំបន់​ជក់បារី​ប៉ុណ្ណោះ​។
​ ​
នៅពេល​មន្ត្រី​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​ដើរ​សំដៅ​មករក​គាត់ គាត់​បាន​ប្រាប់​មន្ត្រី រូបនោះ​ថា គាត់​នឹង​ដក​ជើង​ចូលក្នុង​វិញ​។ ទោះជា​យ៉ាងណា គាត់​នៅតែ​ត្រូវ មន្ត្រី​នោះ​ផាក​អស់ ២០០ ដុល្លារ​ដដែល​៕ ប្រែ​សម្រួលៈ ខុម