ឈាម​ស្រែក​ស្បែក​ហៅ​៖ ប៉ូលិស​ចាប់ខ្លួន​ឃាតករ​សម្លាប់​នារី​ម្នាក់​ដាក់​ក្នុង​ធុង​ទឹកកក​បាន​ហើយ​

6580
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា ឃាតករ​សម្លាប់​ស្ដ្រី​ម្នាក់​ដាក់ចូល​ក្នុង​ធុង​ទឹកកក ត្រូវបាន​ចាប់ខ្លួនបាន​ហើយ នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ខណ្ឌ​សែន​សុខ​។​

​ការចាប់​ឃាត់ខ្លួន ជនសង្ស័យ​ជា​ឃាតករ ធ្វើឡើង​ដោយ​សហការគ្នា​រវាង​ក​ម្លាំ​ង​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។​

​បន្ទាប់ពី​ចាប់ខ្លួន​ឃាត់ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ ទៅ​ឆែក​ផ្ទះ​នៅ​ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

សេចក្ដីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿ សុផេង ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, ប្រពន្ធជនសង្ស័យមានឈ្មោះ ឌី អាយុ ២៥ឆ្នាំ និងប្អូនប្រុសជនសង្ស័យឈ្មោះ សឿ ចាន់អូន ក៏ត្រូវបានឃាត់ខ្លួនយកមកសាកសួរផងដែរ ។

​កាលពី​វេលា​ម៉ោង​០២​និង​២៤​នាទី​រសៀល ថ្ងៃទី​១៦ ខែ​មិនា កន្លងទៅនេះ នៅ​ចំណុច​គល់ស្ពាន​ព្រែក​រូង​ទី​២ ផ្នែក​ខាងលិច​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៨ ក្នុងភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋ​អ្នកបើក​ម៉ូតូ​កង់​បី បាន ប្រទះឃើញ​ធុង​ទឹកកក​ពណ៌​ក្រហម ចំណុះ​២០០​លីត្រ​មួយ​ចាក់សោរ រួច​ក៏ បាន​រាយការណ៍​ប្រាប់​នគរបាល​ចរាចរ​ណ៍ ដែល​ឈរ​នៅ​គោលដៅ​ក្បែរ​នោះ​។​

ស្ត្រី​រងគ្រោះ​ឈ្មោះ យឿន ធានី អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់​សៀ ម ខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ យិន យឿន អាយុ​៦៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ផល សៀន អាយុ​៦៤​ឆ្នាំ​។ នាង​ទើប​មកពី​ប្រទេស​កូរ៉េ​បាន​មួយឆ្នាំ​។​

​ក្រុមគ្រួសារ​បានអោយដឹង​ថា ទ្រព្យសម្បត្តិ​ដែល​នៅជាប់​ហ្នឹង​ខ្លួ ន​របស់​នាង​រួមមាន​ម៉ូត​ZOOMER​មួយគ្រឿង ខ្សែ ក ខ្សែជើង ខ្សែដៃ កងដៃ និង​ចិញ្ចៀនពេជ្រ ១​វង់​ផងដែរ​។​

​សម្ភារៈ​ដែល​សមត្ថកិច្ច​ពិនិត្យឃើញ​ក្នុង​ធុង​ទឹកកក រួមមាន សាកសព​ស្ត្រី​រងគ្រោះ មួកសុវត្ថិភាព​១ កាបូបដៃ​១​ក្នុងនោះ​មាន​ស៊ីម​ទូរស័ព្ទ​១ កាំបិត​ចិតបន្លែ ចុង​ស្រួច​ដង​ធ្វើ​ពី​ឈើ​បាក់​ផ្លែ​១ អាវ​ពណ៌​លឿង​១ ខ្សែភ្លើង​មាន​ឌុយ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​១​អា វ​ទ្រនាប់​ពណ៌​ផ្កាឈូក​១ ដប​ទឹកបរិសុទ្ធ​១ រ៉ូ​ប​ពណ៌​ផ្កាឈូក​១​មាន​ប្រឡាក់​ឈាម កន្សែងពោះគោ​ពណ៌ ស ឆ្នូត​១ ម៉ាស​ពណ៌​ខៀវ​១ ស្បែកជើង​ស្រី​១​គូ និង​ស្បៃ​ដុស​ខ្លួន​១​។​

​នៅលើ​មុខ​សាកសព និង​ស្មា​ខាងស្តាំ មាន​ស្នាម​បាញ់​ស្ព្រា​យ​(​ថ្នាំ​ពណ៌​ខ្មៅ ) មាន​ស្នាមរបួស​ត្រង់​គុម្ពត្រចៀក​ខាងស្តាំ​មុត​រយះ​ដល់​ថ្ពាល់ ដាច់រយះ​សៀត​ថ្កា​ខាងស្តាំ រលាត់ស្បែក​ដើមដៃ​ទាំងសងខាង មាន​ស្នាម​មុត​នៅលើ​ទ្រូង​និង​លើ​ពោះ​ចំនួន ២០ កន្លែង ធ្លុះ​៧ កន្លែង ឈាម​ហូរ​ចេញពី​មាត់ បាក់ឆ្អឹង​ចង្ការ របូត​ធ្មេញ​ដាក់​ខាងក្រោម របួស​បបូរមាត់​ខាងស្តាំ​១​កន្លែង របួស​ច្រមុះ​ខាងស្តាំ​១​កន្លែង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​ខាងក្រោយ​ខ្នង ស្នា ម​រោល​ខ្លោច​កំ​បះ​គូថ ទាំងសងខាង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​កំភួនជើង​ទាំងសងខាង ស្នាម​ជាំ​ភ្លៅ​ឆ្វេង​១ កន្លែង និង​រលាត់ស្បែក​ជង្គង់​ខាងស្តាំ​១​កន្លែង​៕L​

#