ឈាម​ស្រែក​ស្បែក​ហៅ​!​ចាប់ខ្លួន​ឃាត​.​ក​រំលោភ​សម្លាប់​ក្មេងស្រី​និង​ប្អូនប្រុស​

646
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​!​ឃាត​.​ក​ដែល​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ ៧​ឆ្នាំ និង​សម្លាប់​ប្អូនប្រុស​អាយុ ២​ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​ហើយ​នៅ​ភូមិ​គ្រើល ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង​កាលពី​រសៀល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។​

​ឃាត​.​កដៃ​ឆៅ​ឈ្មោះ​មាង​វិចិត្រ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​និង​រំលោភ​សេពសន្ថវៈ​ដោយ​ប្រើ​ទារុណកម្ម​។​បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​នាំខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​ដើម្បី​កសាង​នីតិវិធី​បន្ត​។​

ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ពី​សកម្មភាពរ​បស់​ខ្លួន​ដែល​បាន​ប្រព្រឹត្តិ​ថា​នៅ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​ខ្លួន​បានធ្វើ​សកម្មភាព​ប្រើ​ដៃ​លេង​ប្រដាប់ភេទ​ក្មេងស្រី​អាយុ​៧​ឆ្នាំ​។

​ជនសង្ស័យ​បាន​សារភាព​បន្តថា​បន្ទា​បើ​មក​ខ្លួន​បាន​ស៊ក​ប្រដាប់ភេទ​ចូលទៅក្នុង​ប្រដាប់ភេទ​របស់​ក្មេងស្រី​ពេលនោះ​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ក៏បាន​ចូលមក​ទាន់​ខ្លួន​ក៏បាន​ទះ​២​ដៃ​ទាត់​មួយ​ជើង​ខ្ទប់​នឹង​ជញ្ជាំង បណ្តាលឱ្យ​ក្មេងប្រុស​នោះ​ស្លាប់​តែម្តង ។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែ​ឩ​សភា ឆ្នាំ​២០១៩ មាន​អំពើ​ឃាតកម្ម​កើតឡើង ត្រង់ចំណុច ក្បែរ​វត្ត​អូរត្រេះ​ក្នុងភូមិ​គគី​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រែ​នប់​ខេត្ត​ព្រះសីហនុ​។​ដែល​គេ​ដាក់​កា​រស​ង្ស​យ័​ថា​ជា​ករណី​រំលោភ​សម្លាប់​បណ្តាលឱ្យ​ក្មេងប្រុស​ស្រី​២​នាក់​បងប្អូន​បង្កើតរ​ង​គ្រោះ​រហូតដល់​ស្លាប់​ទាំងពីរ​នាក់ ។​

ក្នុងនោះ​ក្មេងរងគ្រោះ​ទី​១-​ឈ្មោះ ផា សុខលី ភេទ​ប្រុស អាយុ​២​ឆ្នាំកន្លះ (​ស្លាប់​)​នៅ​កន្លែងកើតហេតុ​។​ទី​២-​ឈ្មោះ ផា ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១០​ឆ្នាំ ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​

​ក្មេងប្រុស​ស្រី​២​នាក់​បងប្អូន​នេះ​ត្រូវបាន​ឪពុកម្តាយ​ចាកចេញ​ទៅធ្វើ​ការងារ​បា​ត់​ទុកចោល​ឱ្យ​ពួកគេ​នៅផ្ទះ របៀបនេះ​ជា​រៀងរាល់ថ្ងៃ​៕S/​

រូបឃាតក