ឈាម​ស្រែក​ស្បែក​ហៅ​! ចាប់បាន​ឃាត​កដៃ​ឆៅ​រំលោភ​សម្លាប់​រួច​អូស​សព​ទម្លាក់​ទឹកបាន​ហើយ​

729
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ឃាតក​ដៃដល់​ម្នាក់​ដែល​រំលោភ​ស្ត្រី​ម្នាក់ ហើយ​សម្លាប់​អូស​សព​ទម្លាក់​ក្នុង​ទឹកស្រះ​នោះ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ កាលពី​រសៀល​ថ្ងៃទី​៣០​សីហា នៅផ្ទះ​របស​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​៣១​សីហា​នេះ​។​

​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ កាលពី​ថ្ងៃទី​២៩​សីហា​ឆ្នាំ​២០១៨។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឆុន ឆាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆន សឿត អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​ជាមួយគ្នា​។​

​លោក​ស្នងការរង​ខេត្ត​បាន​បញ្ជាក់ថា ក្រោយ​មាន​ករណី​ឃាតកម្ម​រំលោភ​សម្លាប់ នៅ​ភូមិ​ស្វាយស​ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​រួចមក កម្លាំង​មាន​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ទៅលើ​ករណីនេះ​ភ្លាមៗ រហូតដល់​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៨ ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ហើយ​នាំខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​២៩​ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោងជាង​៤​រសៀល ខ្លួន​បានឃើញ​ឈ្មោះ ឆន សឿត ដែល​នារី​រងគ្រោះ​អង្គុយ​ក្រោម​ដើម​ត្របែក​នៅក្បែរ​ស្រះ​ទឹក​។ ពេលនោះ ឱកាស​ស្ងាត់ ខ្លួន​ក៏​ដើរ​ទៅរក​ជនរងគ្រោះ ហើយ​បាន​លួច​យក​កណ្តៀវ​របស់​នាង​កាប់​ពីក្រោយ​ចំ​សៀតផ្កា ចំនួន​២​កណ្តៀវ ហើយ​នាង​ប្រកាច់​ខ្លួន ក៏​ស្ទុះ​ទៅ​ចាប់ជើង​ទាំងពីរ​ជាប់ រួច​ចាប់​សម្រាត​ខោជើងវែង និង​ខោ​លី​អូ​ចេញ ហើយក៏​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច​។ បន្ទាប់ពី​រំលោភ​រួចខ្លួន​បាន​ចាប់​ជនរងគ្រោះ អូស​ទម្លាក់​ចូល​ទឹកស្រះ​។ ពេលនោះ ឈ្មោះ សឿត មិនទាន់​ស្លាប់​ទេ ខ្លួន​ក៏​យក​ដំបង​ឫស្សី​នៅក្បែរ​ស្រះ​ទឹក​នោះ វាយ​ក្បាល​ចំនួន​២​ដំបង​ថែមទៀត​។ ហើយ​បាន​យក​ចុង​ដំបង​រុញ​ចូលទៅក្នុង​ទឹកស្រះ​ឲ្យ​ជ្រៅ​។ លុះដល់​ម៉ោង​ប្រហែល​ជាង​៦​ល្ងាច ទើប​មាន​គេ​ផ្អើល​ថា បាត់​ជនរងគ្រោះ​។​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕ ល​