ឈិត សុវណ្ណបញ្ញា ចេញMV បទ «CRUSH» មួយបទ បង្ករការ សង្ស័យ

306
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-បទចម្រៀង ថ្មីប្លែកពីចំណីអារម្មណ៍ ដែលបកស្រាយដោយ តារាចម្រៀង កញ្ញា ឈិត សុវណ្ណបញ្ញា តាមរយៈMV រួមជាមួយទេសភាព ដែលផ្តិតយកពីប្រទេស ម៉ាឌីវ បានធ្វើអោយអ្នកទស្សនា មានចម្ងល់ក្នុងចិត្តថា តើអ្នកណា ជាម្ចាស់បេះដូង របស់តារាចម្រៀង សំលេងស្រទន់រូបនេះ។ ព្រោះតែកន្លងមក នាងមិនធ្លាប់បើកចំហរ រឿងស្នេហា ចំពោះសាធារណៈជនទេ។

បទចម្រៀង «Crush» ទើបតែចេញ MV កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងប្រព័ន្ធអិន ធើណែត យូធូប ។ បទចម្រៀង និងទេសភាព ពិតជាធ្វើអោយអ្នកស្តាប់ អន្លង់អន្លោច ស្លុងអារម្មណ៍ ជាមួយនិងមនោសញ្ចេតនាតាមបទចម្រៀង។

បើតាមប្រភពស្និទ្ធ បានលួចបង្ហើបថា ដំណើរកម្សានទៅកាន់កោះ ម៉ាល់ឌីវ ពិតជាមានបង្កប់មនោសញ្ចេតនាពិសេស របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា និងបុរសសង្ហារក្នុងចិត្តនាង ប៉ុន្តែការវិវឌ្ឍយ៉ាងណានោះ មិនទាន់ដឹងប្រាកដទេ៕

តោះចង់ដឹងថា បទចម្រៀង Crush ពិរោះ យ៉ាងណា​តោះស្តាប់ទាំងអស់គ្នា !

#