ឈិ​ត សុវណ្ណ​បញ្ញា កើប​ប្រជាប្រិយ​ខ្ពស់​ជាមួយ​បទ “​កន្លែង​ដើម តែ​មិន​ដូចដើម​”

604

(ភ្នំពេញ)៖ ​តារាចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា កំពុង​ប្រមូលបាន​ប្រជាប្រិយភាព​របស់ខ្លួន​សារជាថ្មី បន្ទាប់ពី​តារាចម្រៀង​រូបនេះ​បានសម្រេច​ចិត្ត​ផ្លាស់ប្តូរ​ទ្រនំ​ពី​ផលិតកម្ម​ដ៏​ធំ​មួយ​នៅ​កម្ពុជា​មក​ជ្រកកោន​ក្នុង​ផលិតកម្ម​ទីក្រុង រួម​ដំណើរ​ដោយ​តារា​រួម​ក្រុម អ្នកនាង យក់ ថិ​ត​រដ្ឋា ។ ទន្ទឹមគ្នា​នោះដែរ តារា​ស្រី​វ័យក្មេង​រូបនេះ ហាក់​កើប​បាន​អ្នកគាំទ្រ​កាន់តែច្រើន​ជាមួយនឹង​បទ​ចម្រៀង មនោសញ្ចេតនា ដែល​កំពុងតែ​ល្បីល្បាញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​បទ​ចម្រៀង​មួយ​បទ ដែលមាន​ចំណងជើង​ថា “​កន្លែង​ដើម តែ​មិន​ដូចដើម​” របស់ ឈិ​ត សុវណ្ណ​បញ្ញា មាន​អ្នក​ចុច​ស្តាប់​រាប់ម៉ឺន​នាក់​ក្នុង​រយៈពេល​តែ​បី​ម៉ោង​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី​៣ កក្កដា ២០១៧ បទ​នេះ ចេញ​ជា Officer Audio ដំបូង​គេ បើ​គិត​មកដល់ពេលនេះ បទ​ចម្រៀង មួយ​បទ​នេះ មាន​អ្នក​ចុច​ស្តាប់ 120K (១២​ម៉ឺន​) គិត​ត្រឹម​ថ្ងៃទី​១៩ កក្កដា ២០១៧​។

​មតិ​មហាជន​ជាច្រើន បាន​និយាយថា រាសី​របស់​តារា​ស្រី ឈិ​ត សុវណ្ណ​បញ្ញា ហាក់​ឡើង​ខ្ពស់​បន្តិច​ហើយ ខណៈពេលដែល​វត្តមាន​របស់​នាង ស្ថិតក្នុង​ទ្រនំ​ថ្មី​ហាក់​មាន​ពន្លឺ​ភ្លឺ​ត្រចះត្រចង់​នឹង​ជា​យាន​មួយ អាច​ឲ្យ​នាង ប្រមូលបាន​ពិន្ទុរ​ខ្ពស់ ដូច​កាលពី​អំឡុង​ឆ្នាំ ២០០៥ គ្រា​ដែល​នាង​បាន​ឈាន​ជើង​ចូល ក្នុង​ទ្រនំ​ចាស់​ដំបូង គ្រានោះ​នាង​ជា​តារាចម្រៀង​លំដាប់​កំពូល​មួយរូប​ដែរ គឺ​តាមរយៈ​ភាពល្បីល្បាញ តំបូង​ជាមួយ​បទ​ចម្រៀង “Mouse Love Rice”​។

​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន​កាសែត​រស្មី​កម្ពុជា បញ្ញា និយាយថា គិត​មកដល់​ត្រឹម​រយៈពេល ៣-៤ ខែ​នេះ នាង​មាន​បទ​ចម្រៀង នៅក្នុង​ផលិតកម្ម​ថោ​ន​ជាង ១០​បទ​ហើយ ដែលជា​បទ​ចម្រៀង​បាន​ថត​ជា MV ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត​ដែល​មិនទាន់បាន​ថត​នោះទេ​។ បញ្ញា ទទួលស្គាល់ថា បទ​ចម្រៀង​របស់​នាង ដែល​ទើបតែ​ចេញ Officer Audio នោះ​មានការ​គាំទ្រ​ច្រើន ជាពិសេស​បទ​ចម្រៀង “​កន្លែង​ដើម តែ​មិន​ដូចដើម​” និង​បទ “​យក្ស​” ។​

​តារាចម្រៀង​បែប​ស្រគត់ស្រគំ រូបនេះ បញ្ជាក់​បន្ថែមថា បទ​ចម្រៀង “​កន្លែង​ដើម តែ​មិន​ដូចដើម​” ក៏បាន​ថត​ជា MV រួចរាល់​ហើយ ដោយ​នាង​សម្តែង​ជាមួយ តួ​ប្រុស លោក អ៊ុង ដេវីដ ដែល​ដឹកនាំ សម្តែង​ដោយ លោក អ៊ិន ទី​តូ កាលពី​ថ្ងៃទី​១៩ កក្កដា ២០១៧ គ្រាន់តែ​មិនទាន់​ចេញ​ជា​ផ្លូ​ង​ការ​ប៉ុណ្ណោះ​៕ ដោយ: បញ្ញាសាស្ត្រ

តារាចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា​។
​តារាចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា និង តារា​សម្តែង អ៊ុង ដេវីត ក្នុង​ថ្ងៃ​ថត MV បទ​ចម្រៀង “​កន្លែង​ដើម តែ​មិន​ដូចដើម​”​។