ឈី​ញ​ឈី​ញ ស្រលាញ់​ឈុត​ប្រពៃណី​ពេក ប្រកាស​ថត​សំអាង​ការមិន​យកប្រាក់​

754
ចែករម្លែក
  • 360
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ដោយសារតែ​ចិត្ត​ស្រលាញ់​សំលៀកបំពាក់​បែប​បុរាណ តារាចម្រៀង​ស្រី​វ័យក្មេង កញ្ញា ឈី​ញ​ឈី​ញ បានប្រកាស តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នាង​ស្ម័គ្រចិត្ត​ធ្វើជា​កូនក្រមុំ​សម្រាប់​សំអាងការ ណា​ដែល​បានជ្រើសរើស​រូបនាង​តុបតែង​ក្នុង​ឈុត​ប្រពៃណី ដោយ​មិន​គិត​កំ​រ៉ៃ​ទៀតផង​។

​តារាចម្រៀង​រូបនេះ បាន​សរសេរ​សេចក្តីប្រកាស​របស់ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​សួស្តី​បងប្អូន​ទាំងអស់គ្នា នាង​ខ្ញុំ​ឈី​ញ​ឈី​ញ ចង់​ជំរាប​ជូនដំណឹង​ដល់​បងប្អូន​ដែលជា​អ្នកបើក​សំអាងការ​ទាំងអស់​អោយ​បាន​ជ្រាបថា ដោយ​ការស្រលាញ់​ឈុត​ប្រពៃណី នាង​ខ្ញុំ​និង​ទទួល​ថត​សំអាងការ Free ជូន​បងប្អូន បើ​បងប្អូន​មាន​ចំណាប់អារម្មណ៍ អាច​ទំនាក់ទំនង​មក​នាង​ខ្ញុំ​ផ្ទាល់​»​។

​នេះ​ជា​លើកទីមួយ​ហើយ ដែល​តារាចម្រៀង កញ្ញា​ឈី​ញ​ឈី​ញ បាន​ស្ម័គ្រចិត្ត​មក​ធ្វើជា​អ្នក​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី ដោយ​មិន​យក​ថ្លៃឈ្នួល និយាយ​ជារួម​គឺ​ថត​អោយ Free តែម្តង​។ សណ្តាន​ចិត្ត​ដ៏​ល្អ​នេះ ត្រូវបាន​ទស្សនិកជន កោតសរសើរ​ទឹកចិត្ត​របស់​នាង ថា នាង​មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ថែមទាំង​ចិត្តល្អ​ទៀតផង​។

​ឈី​ញ​ឈី​ញ ជា​តារាចម្រៀង​ស្រក​ក្រោយ តែ​តាមរយៈ​បទ​ចម្រៀង​របស់​នាង​ក្នុង​ផលិតកម្ម P Production នាង​ត្រូវបាន​ទស្សនិកជន​ទទួលស្គាល់ថា ទឹកដម​សំលេង​របស់​នាង គ្រាន់បើ បើទោះជា​មិនទាន់​ឈានដល់​លំដាប់​តារា​ជួ​មុខ ក៏​នាង​ស្ថិតក្នុង​កម្រិត​បង្គួរ​៕ ល​