ឈឺក្រពះ​អាច​ក្លាយជា​មហារីក​ប្រសិន​រក្សាទុក​ទម្លាប់​ទាំង​៣​នេះ​

1256

​ប្រសិន​អ្នក​កំពុង​ឈឺក្រពះ​នោះ ចាំបាច់​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ជីវភាព ប្រចាំថ្ងៃ​តាំងពី​ការបរិភោគ និង​របៀប រស់នៅ​ដើម្បី​កុំឱ្យ​ជំងឺ​វិវឌ្ឍន៍​ធ្ងន់​ហើយ បង្ក​គ្រោះថ្នាក់​ដល់​សុខ​២​ភាព ។​

​វេជ្ជបណ្ឌិត នី​ណា អា​ប្រា​ហាម (Neena S. Abraham) នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ បាយ​ល័ ( Baylor) សហរដ្ឋអាមេរិក​បាន​អះអាងថា ឈឺ ក្រពះ​ក៏​អាច​ប្រែក្លាយជា​មហារីក ។ មូលហេតុ គឺ​ដោយសារ​បាក់តេរី H.Pylori នៅ​យូរ​ក្នុង​ក្រពះ​អាច​បង្ក​ជា ជំងឺ​ក្រពះ រ៉ាំរ៉ៃ ធ្វើឱ្យ​រលាក​ដំបៅ បាត់បង់​ជាលិកា​ក្រពះ​ផ្តើម​ពី​នោះ​រីក ចម្រើន​ជា​មហារីក​។​

​ខាងក្រោម​នេះ​ជា​ទម្លាប់​បី​ដែល អ្នក​ត្រូវ​ចៀសវាងៈ​
​ ​
•​បោះបង់​អាហារ​ជាប្រចាំ​
​នេះ​ជា​ប្រការ​ហាមឃាត់​បំផុត ចំពោះ​អ្នកជំងឺ​ក្រពះ ។ ពិសេស​អ្នក មាន​ទម្លាប់​មិន​បរិភោគ​ពេលព្រឹក ដែល ជា​ពេល​សំខាន់បំផុត​ប្រចាំថ្ងៃ​។ ពេល​អ្នក បោះបង់​អាហារ​ឬ បរិភោគ​យឺត​ពេល​អាស៊ីត​ក្នុង​ក្រពះ​នឹង​បញ្ចោ​ញ ហួស​កម្រិត ធ្វើឱ្យ​ដំបៅ​ប្រែជា​ធ្ងន់ធ្ងរ ។​
​ ​
•​បរិភោគ​លឿន​ពេក​
​មនុស្ស​ជាច្រើន​ដោយសារតែ​រវល់ ការងារ​តែងមាន​ទម្លាប់​បរិភោគ​យ៉ាង លឿន រឿងនេះ​មិនល្អ​បន្តិច​ណា​ឡើយ សម្រាប់​ក្រពះ​របស់​អ្នក ។ អាហារ ពុំទាន់​បាន​ទំពា​ម៉ត់ចត់ នឹងធ្វើ​ឱ្យ​ក្រពះ ធ្វើការ​ច្រើន​ដើម្បី​រំលាយ​អាហារ​អាច បណ្តាលឱ្យ​ជំងឺ​ធ្ងន់​។ អ្នក​ត្រូវ​បរិភោគ យឺតៗ​ឱ្យ​ម៉ត់ ដើម្បី​បន្ថយ​សម្ពាធ​ឱ្យ​ក្រពះ​ក៏ដូចជា​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ អាហារ​។​

​គេង​ភ្លាម​ក្រោយពេល​បរិភោគ​
​គេង​ភ្លាម​ក្រោយពេល​បរិភោគ​ជា ទម្លាប់​របស់​មនុស្ស​ជាច្រើន ពិសេស​គឺ នៅពេល​ថ្ងៃត្រង់ ។ រឿងនេះ​បង្ក​គ្រោះ ថ្នាក់​បំផុត​ឱ្យ​ក្រពះ ។ ការបរិភោគ​ឆ្អែត រួច​គេង​ភ្លាម​នឹងធ្វើ​ឱ្យ​អាហារ​ក្នុង​ក្រពះ មិនត្រូវ​បាន​រំលាយ ក្រពះ​នឹង​ប៉ោង​។ ទឹក​ក្រពះ​មិន​គ្រប់​នឹងធ្វើ​ឱ្យ​ក្រពះ​ខ្សោយ សន្សឹមៗ​យូរៗ​ទៅនឹង​ធ្វើឱ្យ​ជំងឺ​កាន់តែ ធ្ងន់ធ្ងរ ។ ល្អ​បំផុត​ក្រោយពេល​បរិភោគ អ្នក​ត្រូវ​អង្គុយ ឬ​ដើរ​ចុះឡើង​ប្រមាណ ១៥​ទៅ​៣០​នាទី ទើប​ចូល​គេង ៕ ប្រែ​សម្រួលៈ រតនៈ