ឈឺចាប់​តិចតួច​ពេល​រួមភេទ គូ​ស្វាមី​គួរ​ធ្វើ​បែបណា​?

434
ចែករម្លែក

ចូរ​ស្វែងរក​មូលហេតុ​នៃ​ការឈឺចាប់​របស់​អ្នក​ឲ្យ​បានច្បាស់លាស់ នោះ​ទើប​ការព្យាបាល ឬ​ដំណោះស្រាយ​មួយចំនួន អាច​នឹងមាន​ប្រសិទ្ធភាព​។​

​យ៉ាងណាមិញ អ្នក និង​ដៃគូ​របស់​អ្នក​អាចមាន​លទ្ធភាព​កាត់បន្ថយ​ការឈឺចាប់​ដោយ​ធ្វើការ​ផ្លាស់ប្តូរ​មួយចំនួន​នៅ ពេល​រួមភេទ ៖

• ការផ្លាស់ប្ដូរ​ទីតាំង ៖ ប្រសិនបើ​អ្នក​ធ្លាប់មាន​ការឈឺចាប់​យ៉ាងខ្លាំង​នៅក្នុង​អំឡុងពេល​រួមភេទ​ដោយសារ​លិង្គ ប៉ះ​ជាមួយ​មាត់ស្បូន ឬ​ការ​សង្កត់​លើ​សាច់ដុំ​អាង​ត្រគាក ដែល​អាច​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​។ អ្នក​អាច​សាក ល្បង​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​ដែល​អាច​នឹង​ជួយ​អ្នក​បាន​។ អ្នក​អាច​សាកល្បង​នៅលើ​ដៃគូ​របស់​អ្នក​នៅក្នុងពេល​រួមភេទ ម្តងវិញ​។ ជាធម្មតា ស្ត្រី​អាចមាន​ការត្រួតពិនិត្យ​បន្ថែមទៀត​នៅក្នុង​ទីតាំង​នេះ ដូច្នេះ​អ្នក​ប្រហែលជា​អាច​គ្រប់គ្រង លើ​ការ​រួមភេទ​នេះ​។​

• ការទំនាក់ទំនង ៖ អ្នក​ត្រូវ​និយាយ​អំពី​អារម្មណ៍ល្អ និង​មិនល្អ​នៅពេល​រួមភេទ​។ ប្រសិនបើ​អ្នកត្រូវការ​ឲ្យ​ដៃគូ​អ្នក មិន​ប្រញាប់ អ្នក​ត្រូវ​និយាយ​វា​ចេញមក​។​

• កុំ​ប្រញាប់ ៖ រយៈពេល​យូរ​នៃ​ការ​រូ​ម​ភេទ​អាចជួយ​ជំរុញ​ការបញ្ចេញ​ទឹករំអិល​ពី​ធម្មជាតិ​ហើយ​វា​អាច​កាត់បន្ថយ​ការ ឈឺចាប់​ដោយ​ការពន្យារពេល​ក្នុងការ​ជ្រៀតចូល​រហូតដល់​អ្នកមាន​អារម្មណ៍​ស្រើបស្រាល​យ៉ាង​ពេញលេញ​។​

• ការប្រើប្រាស់​ប្រេងរំអិល ៖ ការប្រើប្រាស់​ប្រេងរំអិល​អាចធ្វើ​ឲ្យ​ការ​រួមភេទ​កាន់​តែមាន​ផាសុកភាព​។ អ្នក​អាច​ស្វែង រក​ប្រេងរំអិល​ដែលមាន​ម៉ាក​ផ្សេងៗ​គ្នា រហូតដល់​អ្នក​ពេញចិត្ត​៕ ដោយៈ health.com.kh