ឈឺពោះសម្រាលកូនមិនរួចពេទ្យ​ឲ្យ​វះតែអត់ លុយកបញ្ជូនទៅពេទ្យ​សៀមរាមហើយស្លាប់តាមផ្លូវទាំង​ម្តាយនិងកូននៅកណ្តាលផ្លូវ

159
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ស្ត្រីម្នាក់និងកូនក្នុងពោះបានស្លាប់នៅពេលដឹកទៅមន្ទីរពេទ្យខេត្តសៀមរាបដោយឈឺពោះកើតកូនមិនរួចនៅមន្ទីរបង្អែកខេត្តហើយពេទ្យប្រាប់ឱ្យវះតែគ្មានលុយក៍បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប។ពេលទៅជិតដល់ខេត្តបន្ទាយមានជ័យស្ត្រីនោះត្រដរខ្យល់តៃកុងឡានក៍ដាក់ចុះហើយស្ត្រីនោះបានស្លាប់ទាំងម្តាយនិងកូនក្នុងពោះយ៉ាងអាណោចអធម។

ចំពោះការស្លាប់របស់ស្ត្រីនិងកូនក្នុងពោះមានគេហទំព័រហ្វែសប៊ុករបស់បុរសម្នាក់ឈ្មោះ ចៅ ចិត្រ រកស៊ីលក់ផ្លែឈើបានសរសេរថានៅព្រឹកថ្ងៃទី២ខែធ្នូមានស្ត្រីម្នាក់ឈឺតែសម្រាលមិនរួចហើយពេទ្យទារវះតម្លៃ៦០ម៉ីនរៀលគ្នានលុយក៍ដឹកមកមន្ទីរពេទ្យខេត្តសៀមរាប
វិញក្រែងគេយកថោកជាង។

ពេលជិះឡានមកដល់កណ្តាលផ្លួវស្ត្រីនោះ ក៍ប្រកាច់ត្រដេខ្យល់ហើយតៃកុងចិត្តអាក្រក់
ខ្លាចស្លាប់លើឡានគាត់ក៍ដាក់ចុះមកលើចិញ្ចើមថ្នល់ទាំងកណ្តាលយប់ ហើយស្ត្រីនោះនិងកូនក្នុងពោះក៍ស្លាប់ទាំងពីរនាក់។ សពស្ត្រីម្នាក់នេះត្រូវតម្កល់ទុកនៅវត្តកោះកែវស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដោយគ្មានសាច់ញាតិណាម្នាក់ទេ៕B/