ឈុត​ខោ​ទ្រនាប់​ថ្មី​របស់​នាង​គីម កា​ដា​សៀន បង្កឱ្យមាន​រលក​ស៊ូ​ណា​មី​កំហឹង​នៅក្នុង​ប្រទេស​ជប៉ុន​

944
ចែករម្លែក

ខណៈដែល​នាង​គីម កា​ដា​សៀន​បានបង្ហាញ​ម៉ាក​សម្លៀកបំពាក់​ថ្មី​របស់​នាង ពួក​អ្នក​រិះគន់​មួយចំនួន​បាន​អះអាងថា ស្នាដៃ​បង្កើត​ថ្មី​របស់​នាង​មិនមាន​លក្ខណៈ​ស្រដៀង​នឹង​សម្លៀកបំពាក់​ប្រពៃណី​របស់​ជប៉ុន ដែល​ឈុត​ក្នុងនោះ​ដាក់​តាម​ឈ្មោះ​របស់​ឈុត​ប្រពៃណី​ជប៉ុន​នោះទេ​។​

​តារា​ទូរទស្សន៍​គីម កា​ដា​សៀន ជាថ្មី​ម្តងទៀត​បានធ្វើឱ្យ​អ្នកគាំទ្រ​លើ​អ៊ី​ន​ធឺ​ណេ​ត​ផ្ទុះ​កំហឹង ដោយ​លើក​នេះ​គឺ​តាមរយៈ​ការដាក់​លក់​យីហោ​ខោ​ទ្រនាប់​ថ្មី ដែលមាន​ឈ្មោះ​ដូច​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​ជប៉ុន ហៅថា គី​ម៉ូ​ណូ (Kimono)​។​

​យោងតាម​សារព័ត៌មាន BBC នាង​គីម​បានដាក់​ឈ្មោះ​ម៉ាក “Kimono” ក៏ដូចជា “Kimono Body”, “Kimono Intimates” និង “Kimono World” នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ឆ្នាំមុន ហើយ​ដំណឹង​នៃ​ម៉ា​កមួយ​នេះ​ហាក់ដូចជា​មិន​ទទួលបាន​ការស្វាគមន៍​ដោយ​ប្រជាជន​ជប៉ុន​នោះទេ​។​

​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ប្រាប់ BBC ថា “​ឈុត​ខោ​ទ្រនាប់​នេះ​មិន​ស្រដៀង​នឹង​ឈុត​ប្រពៃណី​គី​ម៉ូ​ណូ​បន្តិច​សោះឡើយ​។ នាង​គ្រាន់តែ​ជ្រើសរើស​ពាក្យ​មួយ ដែល​ឈ្មោះ​គីម​នៅ​ក្នុងនោះ​ប៉ុណ្ណោះ​។ គ្មាន​ការគោរព​ចំពោះ​អត្ថន័យ​នៃ​ឈុត​ប្រពៃណី​នេះ​នៅក្នុង​វប្បធម៌​របស់​យើង​សោះ​”​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ក៏បាន​ត្អូញត្អែរ​អំពី​ម៉ាក​ខោ​ទ្រនាប់​ថ្មី​របស់​នាង​គីម ដោយ​អះអាងថា ពាក្យ​ថា “​គី​ម៉ូ​ណូ​” មាន​សារៈសំខាន់​ជ្រាលជ្រៅ​ខាង​វប្បធម៌​នៅក្នុង​ប្រទេស​ជប៉ុន ហើយ​អ្នកខ្លះ​ថែមទាំង​បាន​បង្កើត​សញ្ញា​ទ្រុង​ជ្រូក​ថ្មី​ជាមួយ​ឃ្លា #KimOhNo ទៀតផង​ដើម្បី​ប្រឆាំងនឹង​ឈុត​ខោ​ទ្រនាប់​នេះ​៕ ដោយ៖ កញ្ញាដាលីស

ឈុត​ខោ​ទ្រនាប់​ថ្មី​របស់​នាង​គីម កា​ដា​សៀន បង្ក​កំហឹង​ពេញ​ប្រទេស​ជប៉ុន ដោយសារយកឈ្មោះឈុតប្រពៃណីជប៉ុន គីម៉ូណូ មកប្រើ