ឈុត​រៀបការ​ដ៏​អស្ចារ្យ​របស់​នាង​សេរី​ណា វី​លលៀម បានបង្ហាញ​ហើយ​

343

​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​ដ៏​ស្រស់ស្អាត​របស់​នាង សេរី​ណា វី​លលៀម ត្រូវបាន​បង្ហាញ​នៅក្នុង​ប្រជុំ​រូបថត​ជាច្រើន​សន្លឹក នៅ​អំឡុង​និង​ក្រោយ​ពិធី​រៀបការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​វិច្ឆិកា​របស់​នាង​ជាមួយ​ស្ថាបនិក​វេ​ប​សាយ Reddit លោក អា​ឡិច​ស៊ី អូ​ហា​នៀ​ន​។​

​រូបថត​នៃ​ព្រឹត្តិការណ៍​នេះ​ដែល​ថត​ផ្តាច់មុខ​ដោយ​ទស្សនាវដ្ដី Vogue បានបង្ហាញ​ឱ្យឃើញ នាង​វី​លលៀម​មើលទៅ​ស្រស់ស្អាត​ណាស់ ក្នុង​ឈុត​សំពត់​សវែង​មាន​ប៉ាក់​ផ្កា​ឈ្មោះ Alexander McQueen ដែល​រចនា​ដោយ​អ្នក​រចនា​ម៉ូត ឈ្មោះ សា​រ៉ា បួ​ថុ​ន​។​

​ក្រោយមក​នាង​វី​លលៀម​បាន​ប្តូរ​ឈុត​នេះ​ចេញ​ដោយ​ជំនួស​មកវិញ​នូវ​ឈុត Versace សម្រាប់​រាំរែក​ជា​លើកដំបូង ដែល​ឃើញ​គូ​ស្វាមីភរិយា​នេះ​រាំ​បទ “Tale As Old As Time” ។​

​ហើយ​កាលពី​ថ្ងៃ​សុក្រ តារា​វាយ​តេ​ន្នី​សរូប​នេះ​បានបង្ហាញ​ពី​ភាព​ខ្លាំងក្លា ដែល​ធ្វើឱ្យ​នាង​ក្លាយជា​ជើងឯក​កីឡា​វាយ​តេ​ន្នី​ស​ក្របខណ្ឌ Grand Slam ចំនួន ២៣ ដង ដោយ​ធ្វើ​ពិធីជប់លៀង​ដល់​រាត្រី​ទី ២ ជាប់​គ្នា​តែម្តង​។​

​តារាចម្រៀង នាង​បេ​យ៉ុ​ន​សេ និង នាង​គីម កា​ដា​សៀន ក៏បាន​ចូលរួម​ពិធី​រៀបការ​នេះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង​សេរី​ណា វី​លលៀម និង លោក​អូ​ហា​នៀ​ន រៀបការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍