ឈុត​រ៉ូ​ប​របស់​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា​លក់​ដេញថ្លៃ​បាន​ជិត​៣៥​ម៉ឺន​ដុល្លារ​

253
ចែករម្លែក

​ឈុត​រ៉ូ​ប​ដ៏​ល្បី​បំផុត​មួយ​របស់​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា​ទីបំផុត​លក់​ដេញថ្លៃ​បាន​ចំនួន ២៦៤.០០០ ផោន (​ជិត​៣៥​ម៉ឺន​ដុល្លារ​)​។

​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណាបាន​គ្រង​ឈុត​រ៉ូ​ប​កា​ម្ញី​វាល​ស្មា​ពណ៌​ខៀវ​កាត់​ដោយ​លោក​វី​កទ័រ អេ​ឌែ​ល​ស្តេ​ន នៅពេល​ទ្រង់​រាំ​ជាមួយ​តារា​ហូលីវូដ​លោក ច​ន ត្រា​វ៉ូ​លតា អំឡុង​ពិធី​លាង​សាយភោជន៍​ថ្នាក់​រដ្ឋ​នៅ​សេត​វិមាន រៀបចំ​ដោយ​ប្រធានាធិបតី​អាម៉េរិក រ៉ូ​ណា​ល់ រី​ហ្គិ​ន ក្នុង​ឆ្នាំ ១៩៨៥​។

​ឈុត​រូប​ឈ្មោះ Travolta ត្រូវបាន​ដាក់លក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន Kerry Taylor Auctions និង​ដំបូង​រំពឹង​លក់បាន​ខ្ទង់ ២៥ ម៉ឺន​ទៅ ៣៥ ម៉ឺន​ផោន ប៉ុន្តែ​ក្រោយមក​ឈុត​នេះ​បាន​ដាក់លក់​ដេញថ្លៃ​បាន​ចំនួន ២៦៤.០០០ ផោន​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​៕ ដោយ៖ កញ្ញាដាលីស

ឈុត​រ៉ូ​ប Travolta លក់បាន​ជិត​៣៥​ម៉ឺន​ដុល្លារ