ឈុត​អី​ក៏​ចម្លែក​ម្ល៉េះ​មាន​សុដន់​ដល់​ទៅ​៣!

765

​តារា​បង្ហាញ​ម៉ូត​អ៊ីតាលី​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ចំពោះ​អនាគត​ឈុត​សម្លៀកបំពាក់​ចម្លែក​ជាច្រើន​សម្រាប់​យើង ជាមួយ​ម៉ូត​ភ្ញាក់ផ្អើល​ខ្លះ​គឺ​ត្រូវបាន​បំផុសគំនិត​ចេញពី​តួ​ស្ត្រី​រកស៊ី​ផ្លូវភេទ​សុដន់​៣​ក្នុង​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ឆ្នាំ ១៩៩០ គឺ​រឿង “Total Recall”​។ វា​ផ្ទុយ​ពី​ការ​លាតត្រដាង​នាពេល​ថ្មីៗ​នេះ​អំពី​ការកេងប្រវ័ញ្ច​ពលកម្ម​របស់​កម្មការិនី ដែលជា​មូលដ្ឋាន​ទ្រទ្រង់​ដល់​ក្រុមហ៊ុន​សម្លៀកបំពាក់​អ៊ីតាលី​ល្បីៗ​ជាច្រើន​។

​នៅ​កម្មវិធី​បង្ហាញ​ម៉ូត GCDS និ​ទាឃ​រដូវ​/​រដូវក្តៅ​ឆ្នាំ ២០១៩ កាលពី​ថ្ងៃ​សៅរ៍​ទី​២២​កញ្ញា​នៅក្នុង​ទីក្រុង​មី​ឡង់ តារា​បង្ហាញ​ម៉ូត​ជាច្រើន​បាន​ស្លៀកពាក់​ឈុត​សាច់​ក្រណាត់​នី​អុង​មើល​ឆ្លុះ​ដល់​ខាងក្នុង ជាមួយ​ម៉ូត​ខ្លះ​គឺ​ច្នៃ​ចេញពី​ភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ ដែល​និយាយ​អំពី​ជីវិត​តូច​ទាប​និង​វិទ្យាសាស្ត្រ ដែល​អ្នកនិពន្ធ​រឿង​បែប​វិទ្យាសាស្ត្រ លោក ប្រ៊ូ​ស ស្ទើ​លីង (Bruce Sterling) ធ្លាប់បាន​បញ្ចូល​ក្នុង​សាច់រឿង​របស់គាត់​។​

​ប៉ុន្តែ​គ្មាន​តារា​ណា​ម្នាក់​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង ដូច​តារា​បង្ហាញ​ម៉ូត​ទាំង​២​នាក់​នេះឡើយ ដែល​ពាក់អាវ​មាន​សុដន់​សិប្បនិម្មិត​៣​។​

​តោះ​មើល​ទិដ្ឋភាព​បង្ហាញ​ម៉ូត​ប្លែក​ដូចខាងក្រោម​ទាំងអស់គ្នា​៕ ដោយ៖ កញ្ញាដាលីស

Mandatory Credit: Photo by Davide Maestri/WWD/REX/Shutterstock (9887912bf)
Model on the catwalk
GCDS show, Runway, Spring Summer 2019, Milan Fashion Week, Italy – 22 Sep 2018

ឈុត​សុដន់​៣​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត GCDS និ​ទាឃ​រដូវ​/​រដូវក្តៅ​ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​មី​ឡង់​របស់​អ៊ីតាលី