ឈូក ឆៃ និង នី សុ​ភី នរណា​ឈ្នះ ?

201
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម ខ្សែក្រវាត់​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល (Champion) លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​១០ វិច្ឆិកា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈូក ឆៃ (Chhuok Chhai) ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ច្រើនលើក មកហើយ​ដែរ ដោយមាន​ឈ្នះ មាន​ស្មើ ហើយក៏​មាន​ចាញ់​ដែរ ។ គេ​ជា​អ្នក​ប្រដាល់ ដែល​ពូកែ​ជង្គង់ ដូចគ្នា ហើយ​កំពស់​របស់គេ មិន​អន់​ជាង​គ្នា​ឡើយ ។​

នី សុ​ភី និង ឈូក ឆៃ​

​ពីរ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះ ឈូក ឆៃ ឈ្នះ​បាន​មួយ​ប្រកួត និង ចាញ់​មួយ​ប្រកួត រីឯ នី សុ​ភី វិញ ពីរ​ប្រកួត​របស់គេ បានទទួល​ជ័យជំនះ ទាំង ២​ប្រកួត ។ សម្រាប់​ការប្រកួត​លើក​ទី​៣​នេះ មិនដឹងថា នរណា​ឈ្នះ នរណា​ចាញ់​នោះទេ ។ ពួកគេ​សុទ្ធតែ​ត្រូវការ​ឈ្នះ ដូចគ្នា ព្រោះ​ដើម្បី​ប្រជែង​
​យក​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​សុ​ភី មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦០​ដង ឈ្នះ​១២៩​ដង ចាញ់​២៨​ដង និង​ស្មើ​ពិន្ទុ​១២​ដង ។ ចំពោះ​ឈូក ឆៃ​វិញ មាន​ប្រវត្តិ​ប្រកួត​៩០​ដង ឈ្នះ​៦៦​ដង​ចាញ់​២១​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ តើ​ការប្រកួត​នេះ នរណា​ឈ្នះ ?​។​

​វង្ស វិឆ័យ និង ឈៀង ឆៃ​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈៀង ឆៃ (Chhieng Chhai) ។ វិឆ័យ មួយរយៈ​នេះ ការប្រកួត​របស់គេ បានទទួល​ជ័យជំនះ​រហូត ហើយ​ការប្រកួត​ភាគច្រើន គេ​ផ្ដួល​គូប្រកួត បាន​មុន​ទឹក​ទី​៥ ទៀតផង ។ នៅក្នុង​ព្រឹត្តិ​ោ​ការណ៍​នេះ ២ ប្រកួត​របស់គេ បានទទួល​ជ័យជំនះ ទាំង​២​ប្រកួត ។​

​ចំពោះ ឈៀង ឆៃ វិញ គេ​ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​ដែរ ។ ពីរ​ប្រកួត​របស់គេ ក្នុង​ព្រឹត្តិការណ៍​នេះ ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨០​ដង ឈ្នះ​៥៩​ដង និង​ចាញ់​២១​ដង ។ ចំពោះ វង្ស វិឆ័យ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៧​ដង ឈ្នះ​៥២​ដង និង​ចាញ់ ៥​ដង ។ មិនដឹងថា នរណា រកបាន ៣ ពិន្ទុ ពី​ការប្រកួត​នេះឡើយ ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ ធន ស៊ី​ហុង ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ ប៊​ន ព​ន្លិ​ត ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​ម៉ន កំសត់ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ អ្នក​ប្រដាល់ ភាព សុ​ផង់ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v