ឈើ​គគីរ​សម្រាប់ធ្វើ​ទូកង​វែង​ជាងគេ​លើ​លោក បាន​យកមក​ដល់ទី​តាំងធ្វើ​ហើយ​

1861
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ឈើ​គគីរ​ធ្វើ​ទូកង ប្រវែង​៨៥​ម៉ែត្រ ទទឹង​១.៥៥​ម៉ែត្រ អ្នក​ចែវ ១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក គឺ​បាន​ដឹកយក​មកដល់​ទីតាំង​ហើយ ពោលគឺ​នៅមុខ​សាលាខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​១៣ ខែមេសា នេះ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​។​

​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង រួមទាំង​មន្ត្រី​ពាក់ព័ន្ធ នឹង​អ្នកជំនាញ បាន​ទៅ​ទីតាំង​ធ្វើ​ទូកង
​ដើម្បី​ពិនិត្យមើល​ឈើ​ធ្វើ​ទូកង​។ ការធ្វើ​ទូកង​នេះ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​ចាប់ពី​ថ្ងៃទី​១៤ ខែមេសា តទៅ​។ ហើយ​ទូកង​នេះ ធ្វើតាម​រចនាបទ​ខ្មែរ​។​
​គោលបំណង​ធំ នៃ​ការធ្វើ​ទូកង ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក គឺមាន​ការចូលរួម​ពី​ព្រះមហាក្សត្រ​។​

​លោ​កស សុខា បាន​មានប្រសាសន៍ថា ឈើ​ដែល​ដឹក​យកមក​ធ្វើ​ទូក​ដេក​មកពី​កន្លែង​ផ្សេងៗ​។ ការធ្វើ​ទូកង ប្រវែង​៨៥​ម៉ែត្រ និង​ទទឹង ១.៥៥​ម៉ែត្រ ដោយមាន​អ្នក​ចែវ​១៧៩​នាក់ គឺ​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្មែរ​ពី​ការធ្វើ​ទូក​ដែលមាន​ប្រវែង​វែង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ លោក​បន្តថា ការធ្វើ​ទូកង​នេះ បើកឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ធ្វើ​ទូក​។​​ ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​ទាំងអស់គ្នា​។

​តាម​ក្រុមការងារ​ធ្វើ​ទូកង បាន​បង្ហាញថា ទូកង ប្រវែង​៨៥​ម៉ែត្រ ទទឹង​១.៥៥​ម៉ែត្រ អ្នក​ចែវ ១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ ការធ្វើ​ចាប់ពី​ថ្ងៃ​ចូល​បុណ្យ​ខ្មែរ ហើយ​រួចរាល់​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​។ រីឯ​អ្នក​សែង​ទូក​មិនតិចជាង ១០០០​នាក់​។ ការ​ហែរ​ទូក​ចុះ​ទន្លេ ដោយមាន​ការ​ហែរ​ក្បួន​តាម​ប្រពៃណី​ពី​បុរាណ និង​បង្ហាញ​ពី​ប្រវត្តិ​ទូក​។ ការធ្វើ​ទូក​នេះ អញ្ជើញ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ចូលរួម​។ ​ធ្វើ​សារៈមន្ទីរ​មួយ​ដាក់​ទូក និង​ដាក់​តម្កល់​ឯកសារ​ផ្សេងៗ ដើម្បីអោយ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេ​ចរណ៍​អន្តរជាតិ ចូល​ទស្សនា​៕