មែន​ក៏​អី​? ម៉ូយ​អត់​ទម្លាក់​លុយ​ឱ្យ​សមត្ថកិច្ច​ដេក​ផ្ងារពោះ​

3506
ចែករម្លែក

ខ្សិ​បដាក់មេក្រូៈ
ដោយៈ សុខុម​
​ ​អង្គុយ​តាម​ហាង​កាហ្វេ​ក្នុង​ក្រុង​ស្ទឹងត្រែង ស្តាប់ឮ​មន្ត្រី​ជជែក​គ្នា​ពី​រឿង​ឈ្មួញ​ឈើ​វៀតណាម អត់ឱ្យ​លុយ​អ្នករត់​ការ​ឈើ​ឡើង​ហ៊ឹង​ស្លឹកត្រចៀក​។​
​ ​ស្តាប់​មន្ត្រី​និយាយ​យូរ​ទៅ​ឡើង​សាំ​ត្រចៀក ព្រោះ​ការនិយាយ​តាម​ទីសាធារណ​: ក្នុង​ហាង​ផឹក​កាហ្វេ​។ ហេ ឥឡូវនេះ​ដាច់បាយ ហើយ​អ្នក​រត់ការ​ពីរ​បី​ជើង​ហើយ​អត់​បាន​លុយ​សោះ​។ អ្នក​រត់ការ​រថយន្ត​ដឹកឈើ​ត្អូញ​ថា បើ​ថៅកែ​វៀតណាម​អត់ដា​ក់លុយ​ឱ្យ​ផង​បាន​អ្វី​ចែកគ្នា​ទៅ ?
​ ​ស្តាប់​អ្នក​រត់ការ​ឈើ​និយាយ​ជាមួយ​សមត្ថកិច្ច​យូរៗ​ទៅ​ដូចជា​ត្រូវដង​ត្រូវផ្លែ​គ្នា​ណាស់​។ ចឹ​ង​តើ​បាន​ជាមាន​បទល្មើស​មិនឃើញ​សមត្ថកិច្ច​បង្ក្រាប​។​តែបើ​ចាប់​មួយ​ឡាន​ហើយ គឺ​គំរាម​ដប់​រត់​មកជួប​ដល់ក​ន្លែ​ង​ធ្វើការ​រដ្ឋ ក៍មាន​។ មិនតែប៉ុណ្ណោះ​ក្នុង​ខេត្ត​គេ​ចេះ​ដាក់​មន្ត្រី​ឱ្យ​ចាំ​តាមផ្លូវ​យកលុយ​ទៀត​។​
​បើ​និយាយ​ពី​រឿង​ប្រជុំ​លើកឡើង​សឹង​សឹក​បបូរមាត់​ហើយ​មិន​ថា​ក្នុង​អង្គភាព​ឬ​ក៍​ប្រជុំ​នៅ​សាលាខេត្ត​ទេ​។ បង្កើត​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត គណ​:​កម្ម​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​អ្វី​ទេ​បើ​ឈើ​នៅតែ​ដឹក​ហើយ​មន្ត្រី​នៅតែ យកលុយ​នោះ​។​
​ ​មួយរយៈ​ដើមខែ​ឧសភា​នេះ​ក្រុម​ឈ្មួញ​ដូចជា​ស្ងាត់​បន្តិច​។​ស្ងាត់​បែបនេះ​មកពី​ឈ្មួញ​វៀតណាម​មិនឱ្យ​លុយ​ធំ​។ ណា​មួយទៀត​វៀតណាម​ជាប់​ធ្វើបុណ្យ​ដ៏​ធំ​នៅ​ប្រទេស​របស់គេ​។ មួយទៀត​សមត្ថកិច្ច​រឹតបន្តឹង​តាម​ច្រកព្រំដែន ខេត្តរតនគិរី និង ខេត្តក្រចេះ​។​មន្ត្រី​ខ្លះ​ក្នុង​ខេត្ត​កុងកាច់​គ្នា​ចង់​បិទ​ចង់​បើក​បទល្មើស​តាមតែ​អំពើ​ចិត្ត​។ រឿង​ឈើ​នេះ វា​ទំនងជា​កាប់​អស់ហើយ​មើលទៅ​ទើប​បទល្មើស​ឈប់​ដោយ​ខ្លួនឯង​៕ល/មន