ឈ្នះ​ដុំ​មាស​ស្ទើរ​មិនគួរ​ឱ្យ​ជឿ បន្ទាប់ពី​បរិភោគ​សត្វល្អិត​អស់ ១ គីឡូ​

1229
ចែករម្លែក

សត្វល្អិត​ត្រូវបាន​មនុស្សម្នា​យកទៅ​ចម្អិន​ច្នៃ​ចេញ​ជា​អាហារ​ទទួលទាន​ជា​យូរ​មកហើយ នៅក្នុង​តំបន់​មួយចំនួន​នៃ​ពិភពលោក ប៉ុន្តែ​ពេលនេះ​វា​ក៏​កំពុងតែ​ក្លាយជា​អាហារ​ពេញនិយម​ថ្មី នៅក្នុង​ចំណោម​អ្នក​ចូលចិត្ត​សាកល្បង​ភ្លក់​អាហារ​ប្លែកៗ​។
​ ​
​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​ខែមិថុនា​ទីក្រុង​លី​ជាំ​ង (Lijiang) ខេត្ត​យូ​ណាន (Yunnan) ប្រទេស​ចិន​បានរៀបចំ​ការប្រកួត​ប​រិ​ភោគ​សត្វល្អិត​ដើម្បី​ស្វែងរក​ជើង​ខ្លាំង​អ្នក​បរិភោគ​អាហារ​ប្រភេទ​នេះ​។​
​ ​
​ជា​លទ្ធផល​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ឈ្នះ​ការប្រកួត​នេះ​បន្ទាប់ពី​បរិភោគ​សត្វល្អិត​បំពង​ចម្រុះ ទម្ងន់​រហូតដល់​ទៅ ១​គីឡូក្រាម​ដែលមាន​ដូចជា​ដង្កូវ​ឫស្សី​និង​កន្ទុំរុយ​ជាដើម​ក្នុង​ថិរវេលា​៥​នាទី​។ ពិតជា​មិនធម្មតា​អ្នកឈ្នះ​ទទួលបាន​រង្វាន់​ដុំ​មាស​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕ ​ប្រែ​សម្រួលៈ ខុម​