ឈ្នះ​រង្វាន់​ម៉ូតូ​និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ដោយ​គ្រាន់តែ​ធ្វើ​ប្រតិបត្តិការ​តាម​គណនី​វី​ង​

1012
ចែករម្លែក

ដោយ:សុុផល/​ភ្នំពេញ ៖ ដើម្បី​អបអរ​គម្រប់​ខួប ១0 ឆ្នាំ នៃ​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​នៅ​កម្ពុជា ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បានប្រកាស​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មី​របស់​ធនាគារ សម្រាប់​អតិថិជន​ដែល​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​គណនី​វី​ង​។​

ចាប់ពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ រាល់​អតិថិជន​វី​ង ដែល​ធ្វើ​ប្រតិបត្តិការ​ដូចជា វី​ង​ទៅ​វី​ង វី​ង​វេរ​លុយ ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ទូទាត់​វិក្ក័យបត្រ ឬ​ដក​ប្រាក់​ពី​គណនី​វី​ង ពួកគាត់​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ១​រង្វាន់ និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ទៀត រួមមាន ទូរទស្សន៍​ស្មា​ត​ធី​វី​ចំនួន ១៥​រង្វាន់ ទូទឹកកក​ចំនួន១៣​រង្វាន់ និង​ម៉ាស៊ីន​បោកគក់ ចំនួន១៣ រង្វាន់​។​
​អ្នកឈ្នះ​រង្វាន់​ចំនួន៤២នាក់ នឹងត្រូវ​បានជ្រើសរើស​តាមរយៈ​ការចាប់​ឆ្នោត តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ប្រចាំខែ​។​ការចាប់​ឆ្នោត​លើក​ទី១​ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ និង​មាន​រង្វាន់ : ទូរទស្សន៍​ស្មា​ត​ធី​វី ទំហំ៣២ អ៊ី​ញ​៧​រង្វាន់ ,​ម៉ាស៊ីន​បោកគក់​៧​រង្វាន់z ​,​ទូទឹកកក​៧រង្វាន់​។​ ការចាប់​ឆ្នោត​លើក​ទី​២ : ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៩
​រង្វាន់​មាន​ ៖ ទូរទស្សន៍​ស្មា​ត​ធី​វីទំហំ៣ អ៊ី​ញ​៤​រង្វាន់ ,​ម៉ាស៊ីន​បោកគក់​៣​រង្វាន់​, ​ទូទឹកកក​៣រង្វាន់​។ ​ការចាប់​ឆ្នោត​លើក​ទី ៣: ថ្ងៃទី៧ ខែ​មីនា ឆ្នាំ​២០១៩​។ រង្វាន់ម៉ូតូហុងដា Zoomer X១រង្វាន់ , ​ទូរទស្សន៍​ស្មា​ត​ធី​វី ទំហំ ៣២អ៊ី​ញ​៤​រង្វាន់, ​ម៉ាស៊ីន​បោកគក់​៣​រង្វាន់​,​ ទូទឹកកក​៣​រង្វាន់​។​

កម្មវិធី​ប្រ​ម៉ូ​សិន “​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​” គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​របស់ ធនាគារ ឯកទេស​វី​ង ដែល​ធ្វើឡើង​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន ចំពោះ​ការគាំទ្រ​លើ​ផលិតផល និង សេវាកម្ម​របស់​វី​ង ក្នុង​រយៈពេល១០ឆ្នាំ​កន្លងមកនេះ​។ កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កម្មវិធី​ប្រូ​ម៉ូ​សិន ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅកាន់​ស្រុកកំណើត​ក្នុងតម្លៃ​តែ៤០​រៀល កាលពីមុន​ពិធី  បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ខែតុលា កន្លងមក​៕B/