ឈ្មួញ​កំពុងមាន​សកម្មភាព​ដឹកឈើ​អារ​រួច​ប្រភេទ​ក្ដារ​ពី​ខេត្តព្រះវិហា​រទៅលក់​នៅ​ទីនានា

187
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​បញ្ហា​ព្រៃ​ឆើ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់​ប​ង្គ្រា​ប​បទល្មើស​ថ្នាក់ជាតិ​ឬ​ថ្នាក់​ខេត្ត​ក្តី​ក៏​ក្រុម​ឈ្មួញ​នៅតែ​បន្ត​មុខរបរ​ជំនួញ​ព្រៃឈើ​យ៉ាង​គគ្រឹកគគ្រេង​ដដែល​ដោយ​មិន​កោតក្រែង​ចំពោះ​ច្បាប់​បាន​ហាមឃាត់​ឡើយ​។​

​បច្ចុប្បន្ន​នៅ​ចំណុច​ភូមិ​ស្រែ​វាល​ភូមិ​ភ្ញាក់រលឹក​ឃុំ​ធ្មា​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​ជា​ស្រុក​មួយ​ដែល​ជាប់​ព្រំប្រទល់​ព្រៃ​ឡង់​ខេត្តព្រះវិហារ​និង​ខេត្តកំពង់ធំ​ឃើញ​មាន​កើត​បទ​ល្មើ​ព្រៃឈើ​ពាសវាល​ពាសកាល​ពេញបន្ទុក​។​ដោយសារ​មាន​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​តាម​ផ្ទះ​រួច​ឡើង​រថយន្ត​ធំៗ​ចាក​ចេញទៅ​ខេត្តកំពង់ធំ​និង​បន្តទៅ​ចែកចាយ​តាម​ខេត្ត​នានា​ទៀត​។​

​ការធ្វើ​ជំនួញ​ព្រៃឈើ​បែបនេះ​បើសិន​មិនមាន​ការបើក​ដៃ​ក៏ដូចជា​បើកភ្លើង​ខៀវ​ពី​មន្ត្រី​ពាក់ព័ន្ធ​ឈ​ជើង​ការពារ​នៅ​តំបន់​នោះទេ​ប្រក​ដ​ជា​ក្រុម​ឈ្មួញ​ទាំងនោះ​មិនអាច​ដើ​ប្រមូល​ទិញ​ឈើ​តាម​ផ្ទះ​ប្រជា​ប្រជាពលរដ្ឋ​បាន​នោះឡើយ​។​ការកកើត​ឱ្យមាន​បទល្មើស​ព្រៃឈើ​នេះ​ឡើង​គឺ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​កាប់​ឈើ​នៅក្នុង​ដែន​ជំរក​សត្វព្រៃ​ព្រៃ​ឡង់​។​

​ព្រៃ​ឡង់​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រិត​ដែលជា​ព្រៃ​គ្រប់គ្រង​របស់​រដ្ឋ​ពួកគេ​ជ្រក​ក្រោមរូបភាព​កាប់​ឈើ​ធ្វើ​ផ្ទះ​ស្នាក់នៅ​បំភាន់​ភ្នែក​មហាជន​។​ការយក​ឈើ​ទៅ​ត្រាំ​ទឹក​ឱ្យមាន​ពណ៌​ខ្មៅៗ​រួច​វៃ​ដែកគោល​ថ្មីៗ​រួច​សំអាងថា​ឈើ​ផ្ទះ​ចាស់​មានច្បាប់​ដឹកជញ្ជូន​រោង​សិប្បកម្ម​កែច្នៃ​ទ្វារ​។​សំអាងថា​ធ្វើ​ដាក់​ផ្ទះ​តែ​ក្នុងកា​ធ្វើ​នេះ​មាន​ចំនួន​ទ្វារ​ធ្វើ​ម្ដង​៦០​ទៅ​៧០​វង់​នេះ​ជា​ល្បិច​ជនខិលខូច​រួមគ្នា​បំផ្លាញ​ដោយ​ស្រប​។

​សូមបញ្ជាក់ថា​ចំណុច​តំបន់​នោះ​ដែល​ស្ថិតក្នុង​ស្រុក​ជ័យ​សែន​នោះ​គឺថា​ផ្ទះ​ណា​ក៏មាន​គំនរ​ឈើ​ដែរ​ចាប់ពី​២​ម៉ែត្រគូប​រហូត​ទៅដល់​៤/៥​ម៉ែត្រគូប​ក៏មាន​។​តែ​ភាគច្រើន​ឈើ​នោះ​មិនបាន​យកទៅ​សាងសង់​ផ្ទះ​ពិត​ប្រក​ដ​នោះឡើយ​៕S/​