ឈ្មួញ​កំពុង​ជីក​យក​អាចម៍ដី​បាត​អូរ​មួយកន្លែង នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ អាជ្ញាធរ​អត់​ទប់ស្កាត់​

798
ចែករម្លែក
  • 59
    Shares

ដោយ​: ចាន់ ថន / ព្រៃវែង​: ដី​បាត​អូរ​សាធារណៈ​របស់​រដ្ឋ​មួយកន្លែង ត្រូវបាន​ឈ្មួញ សម្រុក​ដាក់​គ្រឿងចក្រ ជីក​យក​អាចម៍ ដើម្បី​បំពេញ​អាជីវកម្ម​របស់ខ្លួន​។

​ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨​នេះ​គ្រឿងចក្រ​កំពុង​ជីក​យក​អាចម៍ដី​យ៉ាងសកម្ម ស្ថិតនៅ​ចំណុច ព្រែក​សាធារណៈ ម្តុំ​ស្ពាន​ក្រចាប ទឹកដី​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អាជីវកម្ម​រណ្តៅ​ដី​មួយកន្លែង​នេះ​ជា​របស់លោក ឆ​លី ហៀ​ង​។ ដែល​កំពុង​កាយ​អាចម៍ដី នៅ​ចំណុច​ខាងលើ រួច​បើក​ដឹក​ឡើងលើ​ផ្លូវជាតិ​លេខ​៨ ចូលមក​លក់​នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។ ប្រភព​ដ​ដែរ​បាន​បន្តទៀតថា កន្លែង​ដែល​គ្រឿងចក្រ​កំពុង​ជីក​យក​អាចម៍ដី​នេះ ជា​ដី​បាត​អូរ​សាធារណៈ​របស់​រដ្ឋ មិនមែនជា​កម្ម​សិទ្ធ​បុគ្គល​ណា​ម្នាក់​ឡើយ មិនគួរ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​ជីក​យកបែប​នេះ​ទេ​?​

​ដោយឡែក​ទីតាំង​ដែល​ឈ្មួញ​ដឹក​អាចម៍ដី​យកទៅ​ចាក់​គឺ បម្រុង​សាងសង់​ធ្វើ​រោងចក្រ មាន​ផ្ទៃដី​ជិត​១​ហិកតា ជា​របស់លោក វី វិបុល ថៅកែ​ឈើ​ដ៏​ល្បីឈ្មោះ ខាង​លក់​ទិញ​ឈើ អត់​ច្បាប់​ពី​រថយន្ត​សាំង​យ៉ុង នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​។​

​រីឯ​ការដឹក​ជ​ញ្ចូ​ន​ដី​លើ​ដងផ្លូវ​វិញ ជ្រុះ​អាចម៍ដី​ប្រឡាក់​ថ្នល់​ជា​ហូរហែរ ប៉ុន្តែ​សមត្ថកិច្ច​អត់​ទប់ស្កាត់​។​

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ លោក ឆៃ វិចិត្រ អនុប្រធាន​មន្ទីរ រ៉ែ និង​ថាំ​ម​ពល ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នេះ​ថា​រណ្តៅ​ដី​ខាងលើ​មិនទាន់បាន​សុំច្បាប់​ធ្វើ​អាជីវកម្ម​នោះទេ ហើយ​លោក​និង​ចុះទៅ​ពិនិត្យមើល​បន្ទាប់ពី​រួច​ដៃ​ការងារ​៕ ល​