ឈ្មួញ​ដាក់លក់​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​កាកសំណល់​រោងចក្រ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ទឹក​ប្រើប្រាស់​សង្ស័យ​អាចធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​

791
ចែករម្លែក
  • 8
    Shares


ដោយ:វ៉ៃកូ/​ស្វាយរៀង ៖​ ​ជា​រៀងរាល់ថ្ងៃ​នៅ​ក្រុង​បាវិត​គេ​សង្កេតឃើញ​មាន​ឈ្មួញ​បាន​ប្រមូល​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​ពី​តាម​បណ្តា​រោងចក្រ​មួយចំនួន ​ដាក់លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់​ និង​បរិភោគ​ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​ព្រួយ​បារ​ម្មណ៍​អំពី​ផលប៉ះពាល់​ដល់​សុខ​មា​ភាពជា​ខ្លាំង​ ដោយ​ប្រជាពលរដ្ឋ​ពុំ​សូវ​យល់​ដឹង​អំពី​សុខភាព ជាពិសេស​ការប្រើប្រាស់​ទឹកស្អាត​ហើយ​គ្មាន​ពាង​ដាក់​ទឹក​ស្តុក​សម្រាប់​​ប្រើប្រាស់​ ក៏​ទៅ​ទិញ​សំបក​ធុង​ជ័រ​ដាក់​ទឹក​ថ្នាំ​ច្រលក់​ក្រណាត់​តាម​រោងចក្រ​ដែលមាន​សារធាតុ​គីមី​ពុល​មក​ដាក់​ទឹក​ប្រើប្រាស់​ និង​បរិភោគ​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​។​

​នៅ​ថ្ងៃទី​១៧​ធ្នូ​ ២០១៨​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​សង្កាត់​បាទី ​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ហើយ​មាន​ទីលំនៅ​ជិត​ទីតាំង​ដាក់​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ ​បាន​បញ្ចេញ​ការ​ព្រួយ​បារ​ម្មណ៍​ថា ​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ​ដែល​គាត់​រស់នៅ​ជិត​ទីតាំង​ក្រុមហ៊ុន​មួយ​ ដែល​បាន​ប្រមូលទិញ​ធុង​ដាក់​កាកសំណល់​ពី​រោងចក្រ​មក​ដាក់តាំង​លក់​ជាពិសេស​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ ​បាន​ហូរ​ចេញ​មក​ក្រៅ​ជះក្លិន​អាក្រក់​ប៉ះពាល់​ផ្លូវដង្ហើម​ជាខ្លាំង​។​

​ប្រភព​ខាងលើ​បានឱ្យ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ដឹង​ទៀតថា ដោយ​​ឃើញ​ឈ្មួញ​មក​ទិញ​ដឹក​តាម​រ៉ឺម៉ក​ដឹក​លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់​និង​បរិភោគ​គួរ​ឲ្យ​ព្រួយ​​បារ​ម្មណ៍​អំពី​ផលប៉ះពាល់​ដល់​សុខភាព​ដោយ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ខ្វះ​ការយល់​ដឹងបាន​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​នេះ​ទៅ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​និង​បរិភោគ​។​

​ទាក់ទិន​ករណី​ខាងលើនេះ​ម្ចាស់​ក្រុមហ៊ុន​ប្រមូល​ទិញ​កាកសំណល់​រោងចក្រ​ឈ្មោះ​ សុខ ​សារ៉េត ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​ប្រមូល​ទិញ​កាកសំណល់​រោងចក្រ ​ដែល​មាន​ទីតាំង​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុ​ង ​សង្កាត់​បាទី​ ក្រុង​បាវិត​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមហ៊ុន​របស់គាត់​បា​ន​សុំច្បាប់​ប្រមូល​ទិញ​កាក​សំណល់​​រោងចក្រ​ក្នុង​ក្រុង​បាវិត​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ រួមមាន​ កំទិច​ដែក ថង់​ប្លា​ស្ទិ​ក កំទិច​ក្រណាត់ ធុង​ជ័រ​និង​កាកសំណល់​ផ្សេងៗ​។​ល​។​សម្រាប់​កែឆ្នៃ​លក់​បន្ត​។

កំទិច​ដែក​និង​ក្រដាស់​គ្រឿង​អេតចាយ​ដឹកចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​ថង់​ផ្លា​ស្ទិ​ក​ដឹកចេញទៅ​រាជធានី​ភ្នំពេញ​ដាក់​រោងចក្រ​កែឆ្នៃ​ជា​គ្រាប់​ដឹក​មកវិញ ​រួច​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម​។​ ចំពោះ​សំបក​ធុង​ថ្នាំ​ជ្រ​ល់​ក្រណាត់​ទិញ​ពី​រោងចក្រ​ធុង​មួយ​តម្លៃ​៦​ដុល្លារ លក់​បោះ​ដុំ​ធុង​មួយ​តម្លៃ​២៣,០០០​រៀល​បើ​លក់រាយ​តម្លៃ​៣​ម៉ឺន​រៀល​។​ហើយ​ប្រជាពលរដ្ឋ​យកទៅដាក់​ទឹក​ប្រើប្រាស់​ឬ​ត្រងទឹក​ភ្លៀង​ស្តុក​ទុក​បរិភោគ​។ ​ហើយ​បញ្ហា​អនាម័យ​គឺ​សំអាត​ដោយ​យក​សាប៊ូ​បោក​ខោអាវ​ឬ​សាប៊ូ​លាងចាន​មក​លាងសម្អាត​ជាការ​ស្រេច​។​

​ទាក់ទិន​ករណីនេះ​ដែរ​ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍ថា បញ្ហា​ប្រជាពលរដ្ឋ​យក​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​របស់​រោងចក្រ​ទៅ​ដាក់​ទឹក​ប្រើប្រាស់​និង​ដាក់​ទឹក​បរិភោគ​នោះ​ គឺ​ប៉ះពាល់​សុខភាព​ខ្លាំងណាស់​ប្រសិនបើ​ពួកគាត់​ខ្វះ​ការយល់ដឹង​អំពី​អនាម័យ​ទឹកស្អាត ជាពិសេស​ធុង​ជ័រ​ដាក់​សារធាតុ​គីមី​ពុល​ទោះបី​លាង​សាប៊ូ​ក៏ដោយ​ក៏​នៅតែមាន​ផលប៉ះពាល់​ដល់​សុខភាព​ដែរ​។​ លោក​សូម​ឲ្យ​សួរ​ទៅ​មន្ត្រី​ជំនាញ​កាំកុងត្រូល​វិញ​។​

​ដោយឡែក​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ័​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៌​មាន​ថា ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​គឺមាន​សារធាតុ​គីមី បើ​ប្រជាពលរដ្ឋ​យកទៅដាក់​ទឹក​បរិភោគ​គឺអាច​ប៉ះពាល់​ដល់​សុខភាព​ប្រសិនបើ​ពួកគាត់​ខ្វះ​ការយល់ដឹង​។​  ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​មុន​និង​ដាក់​ទឹក​ប្រើប្រាស់​គាត់​យក​សាប៊ូ​បោក​ខា​អាវ​ទៅ​ដាក់​លាង​សំអាត​រួច​ដាក់​ទឹក​ត្រាំ ហើយ​លាង​សាប៊ូ​សំអាត​ពី​ទៅ​បី​ដង​រួច​ហាលថ្ងៃ​ឲ្យ​ស្ងួត​សឹម​យកមក​ដាក់​ទឹក​ប្រើប្រាស់​នោះ​ ផលប៉ះពាល់​អាច​នៅ​តិចតួច​។​

​ទោះបីជា​យ៉ាងណា ក៏ដោយ​មន្ត្រី​កាំកុងត្រូល​នឹង​ចុះទៅ​ពី​និត្យនៅ​ចំណុច​ទីតាំង​លក់​សំបក​ធុង​ថ្នាំ នោះ​ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​និង​យក​ទឹក​ដែល​ប្រជាពលរដ្ឋ​ដាក់​ក្នុង​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​សម្រាប់​បរិភោគ​ ទៅធ្វើ​តេស្ត​មើលថា​តើ​នៅមាន​សេសសល់​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឬ​យ៉ាងណា​?៕​B/



#