ឈ្មួញ​ដឹកឈើ​ម្នាក់​ត្រូវគេ​ទម្លាយ​រូបភាព​រថយន្ត​ដឹកឈើ​ខុសច្បាប់​ដែល​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

864
ចែករម្លែក
​រូបភាព​នេះ ត្រូវបាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា ឈ្មោះ​ពុល​ជើង​ខ្លាំង​ខាង​ដឹកឈើ​ (រូប៖ ហ្វេសប៊ុក)

(​ស្ទឹងត្រែង​)៖ ឈ្មួញ​ដឹកឈើ​ដ៏​សកម្ម​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ពុល រស់នៅ​ភូមិ​ថ្មី​សង្កាត់​សាមគ្គី​ក្រុង​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​យក​រូបភាព​កំពុង​លើក​ឈើ​ដាក់​លើ​រថយន្ត ទៅ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​។​

​រូបភាព​នេះ ត្រូវបាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា ឈ្មោះ​ពុល​ជើង​ខ្លាំង​ខាង​ដឹកឈើ​។ ក្នុង​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​ដឹកឈើ​ប្រណិត​បាន​ដល់​ទៅ​បួន​តោន​។ គេ​មិនដែល​ខ្លាច​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង​ឡើយ ដោយសារ​ត្រូវ​ថ្នាំ​សណ្តំ​អស់ហើយ​៕L ដោយ​៖​សុខុម​