ឈ្មួញ​ដឹក​ជ្រូក​រស់​ចូល ​ជំនាញ​ធ្វើ​មិនដឹង ​បើទោះបីជា​ក្រសួងកសិកម្ម​​ហាម​ដាច់ខាត​ការនាំ​ជ្រូក​ពី​ប្រទេស​​ជិត​ខាងចូលកម្ពុជា

365
ចែករម្លែក
  • 18
    Shares

​ខេត្តស្វាយរៀង​៖​ ខណៈដែល​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​លើ​សត្វ​ជ្រូក​(​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​)​អាជ្ញាធរ​វៀតណាម​បាន​កប់​ជ្រូក​រស់​រាប់រយ​ពាន់​ក្បាល​។​តាម​ការផ្សាយ​ព័ត៌មាន​ក៏​ដូច​បណ្តាញ​សង្គម​ហ្វេ​ស​បុក​មួយចំនួន​នាពេល​ថ្មីៗ​នេះ ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានប្រកាស​ទប់ស្កាត់​និង​ហាម​ដាច់ខាត​ការនាំ​ជ្រូក​ពី​ប្រទេស​ជិត​ខាងចូលមក​កម្ពុជា​។​យ៉ាងណាក៏ដោយ​នៅតែមាន​ការនាំ​ជ្រូក​រស់​ចូល​ដដែលៗ​ ជំនាញ​អត់​ខ្វល់​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៣​​ខែមីនា​ឆ្នាំ​២០១៩​នេះ​ ក្រុម​ចល័ត​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្វាយរៀង​បាន​ឃាត់​រថយន្ត​មួយគ្រឿង​មាន​ជ្រូក​១៨​ក្បាល​​ដឹក​ឆ្លង​ពី​ប្រទេស​វៀតណាម​មក​ទឹកដី​កម្ពុជា​តាម​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​។​ស្ថិតក្នុង​ឃុំ​ត្រស់​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​​គោលដៅ​ចូលទៅ​ទឹកដី​ខេត្តព្រៃវែង​។​

​បើតាម​អ្នកបើករថយន្ត​ដឹក​ជ្រូក​ដែល​ត្រូវ​សមត្ថ​កិ​ជំនាញ​ឃាត់​នោះបាន​ប្រាប់​ឱ្យដឹងថា​៖​​​ គាត់​មិនមែនជា​ម្ចាស់​ជ្រូក​ទេ ​គ្រាន់តែ​រកស៊ី​ដឹក​ជ្រូក​ឱ្យគេ​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ក្បាល​ឈ្នួល​ដឹក​៣​ម៉ឺន​រៀល​។​ម្ចាស់​នៅ​ស្រុក​មេសាង​ខេត្តព្រៃវែង​ដែលមាន​ឈ្មោះ​រ៉ា​និង​ឈ្មោះ​សៅ ​គេ​ឱ្យ​ដឹក​ទៅ​មេសាង​។​លោក​បាន​បន្តថា​​មាន​រថយន្ត​ជាច្រើន​គ្រឿងក្នុង​មួយថ្ងៃៗ​ចូល​ដឹក​ជ្រូក​រស់​តាម​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​នេះ​។​

​ក្នុងនោះ​ដោយ​បង់លុយ​ឱ្យ​ខាង​នគរបាល​ឈរជើង​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​នេះ​ក្នុង​មួយ​រថយន្ត​៣​ម៉ឺន​រៀល​និង​ទាហាន​២​ម៉ឺន​រៀល ​ក្រៅពីនេះ​មាន​ខាង​គយ​ច្រកទ្វារ​បង់​ក្នុង​១​ខែ​៤០០.០០០​រៀល​និង​គយ​នៅពាន​ភ្លើង​​ស្រុក​កំចាយមា​រ​ខេត្តព្រៃវែង​ផងដែរ​​​ ទើប​អាច​ដំណើរការ​រកស៊ី​បាន​។​បើ​លោ​កណាង​មន្ត្រី​ពេទ្យសត្វ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា​ ការចុះ​ចាប់​រថយន្ត​ដឹក​ជ្រូក​នេះ​គឺ​ស្ថិតនៅ​ខាងជើង​ប៉ុស្តិ៍​ច្រកទ្វារ​តំបន់​ព្រំដែន​ចម្ងាយ​៣០០​ម៉ែត្រ​ ដោយ​ចេញ​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​។​

​បើតាម​លោក​ថាច់​ ​រតនា​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្វាយរៀង​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៩​នេះ​ថា​៖ ​សមត្ថកិច្ច​ជំនាញ​របស់លោក​បាន​ឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូករ​ស់បាន​ចំនួន​១៨​ក្បាល​យកមក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​ដើម្បី​អនុវត្តន៍បច្ចេកទេសបូម​ឈាមជ្រូក​ទាំងអស់នោះ​យកទៅ​ពិសោធ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា​៖ ​បើ​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ​យកទៅ​ពិសោធ​​​ ហើយ​រកឃើញថា​មាន​ជំងឺ​នោះ​ត្រូវតែ​កម្ទេចចោល​តែម្តង ​តែបើ​គ្មាន​ជំងឺ​គឺ​ធ្វើការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​។


​លោក​ថាច់​រតនា​បានបញ្ជាក់​ទៀតថា​៖​បើតាម​គោលការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​គឺ​បិទ​ទាំងស្រុង​មិន​អនុញ្ញាតឱ្យ​នាំ​សត្វ​ជ្រូក​ចូលមក​ប្រទេស​កម្ពុជា​ទៀត​ទេ​​​ ឍដោយសារ​ប្រទេស​វៀតណាម​កំពុងតែ​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​នៅលើ​សត្វ​ជ្រូក​និង​អាច​ឆ្លង​មក​មនុស្ស​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ​លោក​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា​៖​ ប៉ុស្តិ៍​លោក​ពុំបាន​បើក​ឱ្យមាន​ការដឹក​ជ្រូក​ចូល​ដូច​ក្រុមមន្ត្រី​និង​អ្នកបើករថយន្ត​នោះ​ថា។​ ​លោក​គ្មាន​សិទ្ធិ​បើក​ឱ្យ​នាំ​ជ្រូក​ចូល​ទេ ​ហើយ​ការចាប់​ក៏​មិនចាប់បាន​នៅ​ច្រក​ដែរ ​ចាប់​ឆ្ងាយ​ពី​ច្រក​ ធ្វើ​ចឹ​ង​ធ្វើឱ្យ​លោក​ងាប់​ហើយ​។​


​អ្នក​ដឹក​ជ្រូក​ប្រាប់ថា​ចូល​តាម​ច្រកទ្វារ​តំបន់​ខ្សែ​ដែក​។​តែ​សមត្ថកិច្ច​នគរបាល​ព្រំដែន​ប្រកែក​ថា​មិនឱ្យ​ជ្រូក​ចូល​ ​តើ​ជ្រូក​ទាំង​១៨​ក្បាល​នេះ​ចុះ​មកពីណា​វិញ​? S/​Ha