ឈ្មួញ​ប្រើ​ក្មេង​តូចៗ​ឱ្យ​ដឹក​សត្វ​កាំ​ប្រ​ម៉ា​មក​លក់​ត្រូវ​សមត្ថកិច្ច​ឃាត់​

134
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​ក្រុម​ឈ្មួញ​ប្រើ​រូបភាព​ក្នុងការ​ដឹកជញ្ជូន​សត្វ​ព្រៃ​ច្រក​កា​រ៉ុង​តាម​ម៉ូតូ​មក​លក់​ឱ្យ​ឈ្មួញ​នៅក្នុង​ខេត្តស្ទឹងត្រែង​។​ក្រោយពី​មានការ​សង្ស័យ​សមត្ថកិច្ច​ឃាត់​ក្មេង​បីនាក់​បើក​ម៉ូតូ​មួយគ្រឿង​ឆ្លងស្ពាន​សេកុង​មាន​ដឹក​សត្វព្រៃ​ខុសច្បាប់​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​។​

​លោក​វរៈសេនីយ៍ឯក​វ៉ា​សុផាន់​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា​សត្វ​ប្រ​ម៉ា​ដែល​កម្លាំង​នគរបាល​លោក​បាន​ចាប់​នេះ​គឺ​ក្រុម​ឈ្មួញ​បានឱ្យ​ក្មេងប្រុស​តូចៗ​បីនាក់​ដឹក​តាមរយៈ​ម៉ូតូ​យកមក​លក់​នៅក្នុង​ខេត្តស្ទឹងត្រែង​។​ពេល​ក្មេង​បើក​ម៉ូតូ​ដល់​ចំណុច​ខាងលើ​ស្ពាន​សេកុង​ស្ទឹងត្រែង​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់​និង​ឆែក​ឃើញ​សត្វ​ប្រ​ម៉ា​ងាប់​បួន​ក្បាល​នៅក្នុង​កា​រ៉ុង​។​

លោក​វរៈសេនីយ៍ឯក​បាន​បន្ត​ទៀតថា​បន្ទាប់ពី​ឃើញ​សត្វ​ប្រ​ម៉ា​នៅ​ក្នុងកា​រ៉ុង​ទើប​ដឹងថា​ក្រុម​ឈ្មួញ​ឲ្យ​ក្មេងប្រុស​តូចៗ​ដឹក​តាម​ម៉ូតូ​មក​លក់​បន្ត​។​ឃើញ​ដូចនេះ​ក្មេង​ដែល​ដឹក​សត្វព្រៃ​ត្រូវបាន​នាំមក​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​នឹងធ្វើ​ការប្រគល់​សត្វ​ប្រ​ម៉ា​ងាប់​ទៅឱ្យ​ជំនាញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។​ធ្វើ​កំណត់ហេតុ​រួច​ធ្វើ​ការដុត​បំផ្លាញចោល​នៅក្នុង​ស្នងការ​ខេត្តស្ទឹងត្រែង​ដើម្បី​ជា​សារ​ព្រមាន​ដល់​អ្នកជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​


​ដោយឡែក​ក្មេងប្រុស​តូច​ទាំង​បីនាក់​ត្រូវបាន​សមត្ថកិច្ច​ហៅ​ឪពុកម្ដាយ​ឱ្យមក​យកទៅ​ផ្ទះ​វិញ​និង​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​កុំឱ្យ​បរបាញ់​សត្វព្រៃ​នឹង​ជួញដូរ​សត្វព្រៃ​ដែលជា​អំពើរ​ខុស​ច្បាស់​តទៅទៀត។សូមបញ្ជាក់​ផងដែរ​ថា សត្វ​ប្រ​ម៉ា បួន​ក្បាល​ខាងលើនេះ មាន​ទម្ងន់​ជាង​២៥ គីឡូក្រាម​៕S/​