ឈ្មួញ​លួច​ដឹក​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូលមក​ទៀតហើយ​

674
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ​៖ ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ឆ្លងដែន​ចូល​តាម​ច្រករបៀង​មក​ស្រុក​ស្វាយជ្រំ​ត្រូវ​ក្រុម​ច​ល័​ត្រ​ នៃ​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យា​ល​មន្ទីរ​កសិកម្ម​ខេត្ត​បង្ក្រាបបាន​ចំនួន​២០​ក្បាល​។​ ករណី​បង្ក្រាប​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៩ ​នៅត្រង់ចំណុច​ភូមិ​អង្គាស​ដី​ ឃុំ​តា​សួស ​ស្រុក​ស្វាយជ្រំ​។​

​បើតាម​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ក្រុម​ច​ល​ត្រ​ត្រួតពិនិត្យ​ទប់ស្កាត់​ចរាចរណ៍​សត្វ​ខុសច្បាប់ របស់​កា​រិ​យា​ល​យ័​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ដឹកនាំ​ដោយ​លោក ​ប៉ែន ចាន់​ធី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តស្វាយរៀង បាន​ល្បាត​ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពាក់​ស្លាក​លេខ កំពង់ចាម 2 A 4379 ដឹក​ជ្រូក​រស់​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចំនួន​២០​ក្បាល​នៅត្រង់ចំណុច​ភូមិ​អង្គា​សដី​ឃុំ តា​សួស​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​វត្ថុតាង​នឹង​សត្វ​បាន​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ដើម្បី​អនុវត្តតាម​និតិ​វិធី​នៃ​ច្បាប់​។​

​លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បាន​មានប្រសាសន៍​អោយដឹងថា ក្រុម​ឈ្មួញ​បាន​លួច​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូលមក​តាម​ច្រករបៀង​ភូមិ​ក្រាំង​លាវ ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​ក៏ប៉ុន្តែ​ត្រូវ​ក្រុម​ល្បាត​នៃ​អគ្គ​នាយ​យក​ដ្ឋា​ន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ស្ទាក់ចាប់​ ទើប​ក្រុម​ឈ្មួញ​ដឹក​ជ្រូក​គេច​ចូលមក​រដ្ឋបាល​ស្រុក​ស្វាយជ្រំ ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ទើប​សមត្ថកិច្ច​ពេទ្យសត្វ​ខេត្តស្វាយរៀង​តាម​បង្ក្រាប​ឈ្មួញ​ ក៏​ព្យាម​បើករថយន្ត​គេច​រហូតមកដល់​ចំណុចកើតហេតុ​ខាងលើ​ឈ្មួញ​បាននាំគ្នា​លើក​ជ្រូក​ទម្លាក់​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ ដើម្បី​បង្វែងដាន​ខណៈ​កំពុង​លើក​ជ្រូក​ទម្លាក់​ពីលើ​រថយន្ត​បាន​ជាង​១០​ក្បាល ​សមត្ថកិច្ច​យើង​ទៅ​ទាន់​ក្រុម​ឈ្មួញ​ក៏​នាំគ្នា​រត់ចោល​រថយន្ត​និង​ទុក​ជ្រូក​ចោល​នៅ​ភូមិ​អង្គាស​ដី​តែម្តង​។​

​លោក ប៉ែន ច​ន្ធី បន្តទៀតថា ដោយ​ឈ្មួញ​ទុក​រថយន្ត​និង​ជ្រូក​ចោល​សមត្ថកិច្ច​ក៏​លើក​ជ្រូក​ដាក់​លើ​រថយន្ត​វិញ​និង​ហៅ​ជាង​សោ​ធ្វើ​សោ រួច​យក​រថយន្ត​និង​ជ្រូក​មករ​ក្សា​ទុក្ខ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​និង​បូម​ឈាមជ្រូក​ទាំង​២០​ក្បាល ​យកទៅ​ពិ​និត្យនៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​បើ​រកឃើញថា ​មាន​ជម្ងឺ​យើង​និង​កំទេចចោល​បើ​គ្មាន​ជម្ងឺ​ត្រ​ធ្វើការ​ផាកពិន័យ​តាមច្បាប់​ពេទ្យសត្វ​រួច​ប្រគល់​ឲ្យ​ម្ចាស់​វិញ​។​

​ហើយ​ការផាកពិន័យ​នេះ​គឺជា​ប្រាក់​១៥​លាន​រៀល​លើក​ទី​១ ​បើ​មិន​រាងចាល​ពិន័យ​គុណ​និង​ពី​ស្មើ​៣០​លាន​រៀល​។​ហើយ​ចំពោះ​ម្ចាស់​ជ្រូក​នេះ ​គឺ​សង្ស័យ​ជា​ម្ចាស់​ជ្រូក​ដែល​ទើបតែ​ចាប់​ផាកពិន័យ​កាលពី​ខែឧសភា​កន្លងទៅ ក៏ប៉ុន្តែ​អ្នកបើកបរ​រថយន្តរ​ត់​គេច​បាត់​ប្តូរ​ឲ្យ​អ្នកផ្សេង​មក​ចូលខ្លួន​ដោះស្រាយ ហើយ​សារភាពថា​ ពួកគេ​ប្រមូល​ទិញ​តាម​ផ្ទះ​ដែលមាន​អ្នករកស៊ី​ដឹក​ជ្រូក​តាម​ម៉ូតូ​ពី​ប្រទេស​វៀតណាម​មក​លក់​ឲ្យ​មិនដឹងថា ​ដឹក​ចូល​តាម​ច្រក​ណា​នោះទេ​។​

​ហើយ​កាល​ពីស​ប្តា​ហ៌​មុន​មន្ត្រី​ជំនាញ​បាន​ស្ទាក់ចាប់​បានកូន​ជ្រូករ​ស់​ចំនួន​៥០​ក្បាល​ ដែល​ឈ្មួញ​លួច​ដឹកនាំ​ចូលមកក្នុង​ស្រុក​ខ្មែរ​ខុសច្បាប់​ យកទៅ​បូម​ឈាម​ពិ​និត្យនៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ក្រសួងកសិកម្ ម​តែ​គ្មាន​ជម្ងឺ​ទេ​ហើយ​មកដល់​ថ្ងៃទី​៥​មិថុនា​នេះ​ពុំទាន់​ឃើញ​ម្ចាស់​ជ្រូក​ចូលមក​ដោះស្រាយ ​និង​បង់ប្រាក់​ផាកពិន័យ​ទេ​។​

​ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​លើកឡើងថា ជា​រឿនៗ​គេ​តែងតែ​ឃើញ​មន្ត្រី​ជំនាញ​ស្ទាក់ចាប់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ដោយ​ខុសច្បាប់​នាំចូល​មកពី​ប្រទេសជិតខាង​ចូលក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្តស្វាយរៀង​ ហើយ​ការចាប់​ឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ទាំងអស់នោះ​គ្រាន់តែ​បូម​ឈាម ​ដើម្បី​យកទៅ​ពិ​និត្យនៅ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ​ហើយ​រកឃើញថា​គ្មាន​ជ​ង្ងឺ​នោះ​គ្រាន់តែ​ផាកពិន័យ ​ហើយ​អាច​នាំ​សត្វ​ជ្រូក​រស់​ទាំងអស់​ទៅ​កាប់សាច់​វិញ​ដដែល​ មិនឃើញ​មាន​ឃាត់ខ្លួន​ថៅកែ​ឬ​ម្ចាស់​នាំ​សត្វ​ជ្រូក​ទាំងអស់​ចូល​តុលា​នោះទេ​ទើប​ពួក​ឈ្មួញ​មិន​រាងចាល​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖​នាពេល​ថ្មី​នេះ​មាន​កើត​ជ​ង្ងឺ​ប៉េ​សអា​ហ្វ្រិ​ច​ដ៏​កាច​សាហាវ​សូម្បីតែ​ប្រទេស​វៀតណាម​ផ្ទាល់​ សឹងតែ​លែង​ហាន​ទទួលទាន​សាច់ជ្រូក ​ប៉ុន្តែ​ស្រុក​ខ្មែរ​នៅតែមាន​ឈ្មួញ​លួច​ដឹក​តាមចិត្ត​ដដែល ​បើ​ចាប់បាន​បូម​ឈាម​យកទៅ​ពិសោធន៍​ហើយ​គ្មាន​ជម្ងឺ​ធ្វើការ​ផាកពិន័យ​ជាការ​ស្រាច់​គ្មាន​ទោស​ទាន់​អ្វី​ទាំងអស់​។ ដូច្នេះហើយ​បានជា​ឈ្មួញ​ទាំងអស់​នៅ​ហាន​លួច​ដឹក​ជ្រូក​វៀតណាម​ចូល​ដដែល​។​

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​សូមអោយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​មេត្តា​បង្កើត​ឲ្យ​មានច្បាប់​សម្រាប់​ដាក់ទោស​ទាន់​ដល់​ក្រុម​ឈ្មួញ ​ដែល​លួច​ដឹក​សត្វ​ជ្រូក​រស់​ខុសច្បាប់​ទាំងអស់​ ដើម្បី​ឲ្យ​រាងចាល​។​

​បើ​ពុំ​ដូច្នោះ​ទេ​ឈ្មួញ​នៅតែ​លួច​នាំ​សត្វ​ជ្រូក​ចូលមក​កាប់សាច់​លក់​ធ្វើ​ឲ្យ​ព្រួយ​បារ​ម្មណ៍​ពី​សុខភាព​អ្នក​បរិភោគ​ខ្លាំងណាស់ ​ហើយ​បើ​ទប់ស្កាត់​មិនបាន​ធ្លោយ​ប៉ះចំ​ជ្រូក​មាន​ជម្ងឺ​តើ​អ្នកណា​ទទួលខុសត្រូវ​ទាន​៕​B/