ឈ្មួញ​សម្រុក​ដឹក​ខ្សាច់​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រកទ្វា​បន្ទាយ​ចក្រី​ត្រូវបាន​ផ្អាក​

307

(​ព្រៃវែង​)៖​ឈ្មួញ​ដែល​បាន​លួច​ដឹក​ខ្សាច់​ពី​អ្នក​លឿង​យកទៅលក់​នៅ​វៀតណាម​តាម​ច្រកទ្វា​អន្តរជាតិ​បន្ទាយ​ស្រុក​ព្រះស្ដេច​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នោះ​ត្រូវបាន​ផ្អាក​លែង​ឲ្យ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ហើយ បន្ទាប់ពី​បែកធ្លាយ​រឿង​ដល់​អ្នកកាសែត​។​

ប្រភព​បាន​ឲ្យ​ដឹងថា​នៅ​អំឡុង​ពាក់កណ្ដាល​ខែសីហា​កន្លង​ទៅ​ឈ្មួញ​បាន​ប្រើ​រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​នៅពេល​យប់​ពី​អ្នក​លឿង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​បាន​យ៉ាង​រលូន​។​

​ប្រជាពលរដ្ឋ​នៅ​ជិត​ច្រកទ្វា​មួយ​នេះ​បាន​ឲ្យ​ដឹងថា​ពីមុនមក​ឈ្មួញ​បាន​ដឹក​ខ្សាច់​ទៅ​លក់​នៅ​វៀតណាម​មែន​គឺ​ធ្វើ​សកម្មភាព​ពេលយប់​ដើម្បី​បំភាន់​ភ្នែក​មហាជន​ដោយ​ប្រើ​រថយន្ត​ច្រើន​គ្រឿង​ជួនកាល​គេ​យកទៅ​ទុក​នៅ​មាត់ទន្លេ​ខាងត្បូង​ច្រក​ដើម្បី​លក់​ឲ្យ​ជនជាតិ​វៀតណាម​ដែល​គេ​ជិៈ​ទូក​ឡើងមក​ទិញយក​ទៅធ្វើ​ផ្ទះ​ឬ​សំណង់​ផ្សេងៗ​។

ស្រប​ពេលដែល​តម្លៃ​ខ្សាច់​ខ្មែរ​យើង​កំពុងមាន​តម្លៃ​ខ្ពស់​នៅ​វៀតណាម ព្រោះថា​ខ្សាច់​វៀតណាម​ពណ៌​ខ្មៅ​ហើយ​គ្រាប់​តូចៗ​។ រីឯ​ខ្សាច់​ទន្លេ​ខ្មែរ​យើង​សម្បុរ​ក្រហម​ថ្លា​ហើយ​គ្រាប់​ធំៗ គឺមាន​គុណភាព​ក្នុង​ការធ្វើ​សំណង់​។ ហេតុនេះ​ទើប​ខ្សាច់​ខ្មែរ​យើង​ក្លាយទៅជា តម្រូវការ​ចង់បានរ​បស់​វៀតណាម​។
​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ព្រោះតែ​វៀតណាម​ចង់​ទិញ​ខ្សាច់​ខ្មែរ​យក​ធ្វើ​សំណង់​បែបនេះ
​ទើប​ឈ្មួញ​ប្រឹង​រត់ការ​ក្នុង​ការនាំ​ខ្សាច់​ចេញ​តាម​រថយន្ត​ផង​និង​ធ្វើជា​ផែ​ស្តុក ដាក់​ខ្សាច់​នៅ​មាត់ទន្លេ​ជាប់​ព្រំដែន​ផង​គឺ​ដើម្បី​លក់​ឲ្យ​វៀតណាម​ដែល​គេ​ឡើងមក​ទិញ​។​
​បុរស​ម្នាក់​បាន​អះអាងថា​គំនរ​ខ្សាច់​ដែល​នៅ​ខាងត្បូង​ច្រកទ្វារ​នេះ​គឺ​គេ​មក​ផ្ញើទុក​ដើម្បី​លក់​ឲ្យ​ជនជាតិ​វៀតណាម​ដែល​គេ​ទិញយក​ធ្វើ​ច្រាំងទន្លេ​ហើយ​សកម្មភាព​ដឹក​ខ្សាច់​ទាំងនោះ​ត្រូវបាន​ផ្អាក​ក្រោយ​បែក​រឿង​ដល់​អ្នកកាសែត​។​

​ពាក់​ព​ន្ធ័​និង​ករណី​ដឹក​ខ្សាច់​ទៅ​លក់​នៅ​វៀតណាម​នេះ​ផងដែរ​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង​មិនអាច​សុំ​ការពន្យល់​បានទេ​ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​លោក​មិន​ទទួល​។​
​ដោយឡែក​លោក​ទួន​សុគ​ន្ថា​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​បាន​ឲ្យ​ដឹងថា​កន្លងមក​គឺ​ពិត​ជាមាន​ករណី​ដឹក​ខ្សាច់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​មែន​តែ​ត្រូវបាន​ផ្អាក​។​

លោក​បន្តថា​ខាង​វៀតណាម​គេ​ទិញ​ខ្សាច់​យកទៅ​ធ្វើ​បេន​សម្រាប់​ខ្មែរ​យើង​លក់​ស្រូវ​ដែរ​ទេ រីឯ​គំនរ​ខ្សាច់​ដែល​នៅ​ខាងត្បូង​ច្រក​នោះ​គឺ​គេ​សម្រាប់ធ្វើ​ឃ្លាំង​។លោក​បញ្ជាក់ថា​ខាង​វៀតណាម​គេ​មានការ​យោគយល់​ច្រើន​ចំពោះ​ខ្មែរ​យើង​ដូចជា​ស្រូវ​ក៏​គេ​មិន​យកពន្ធ​ពី​ខ្មែរ​យើង​ដែរ​៕S/​ដោយ​៖​ចាន់ ថន

​ឈ្មួញ​សម្រុក​ដឹក​ខ្សាច់​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រកទ្វា​បន្ទាយ​ចក្រី​ត្រូវបាន​ផ្អាក​