ឈ្មោះ​ព្រះ​ចន្ទ​ពេញវង់ នៃ ខែ​ទាំង​១២​តាម​វប្បធម៌​អឺរ៉ុប​

320
ចែករម្លែក
  • 4
    Shares

ភ្នំពេញ​៖ មិន​ខុសពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ទេ ចំពោះ​ទេវ​កថា និង​ប្រព​ណី​ទំនៀមទម្លាប់ ពួក​ប​ស្ចឹ​ម​លោក ថ្ងៃពេញបូណ៌មី​តិថី គឺ​ថ្ងៃ​ដែលមាន​ព្រះ​ចន្ទ​ពេញវង់ ឬ​ថ្ងៃពេញបូណ៌មី នៃ​ខែ​នីមួយៗ សុទ្ធតែ​ត្រូវបាន​គេ​ដាក់ឈ្មោះ ហើយ​ឈ្មោះ​នៃ​ព្រះ​ចន្ទ​ពេញវង់ ឬ​ថ្ងៃពេញបូណ៌មី នៃ​ខែ​ទាំងនោះ ត្រូវបាន​ឱ្យឈ្មោះ​ផ្សេងគ្នា​ខ្លះ ដូចគ្នា​ខ្លះ ទៅតាម​ប្រពៃណី និង វប្បធម៌ ឬទេ​វក​ថា ក្នុង​សាសនា នៃ​ជាតិ​សាសន៍​នីមួយៗ និង​តាម​ភូសា​ស្ត្រ នៃ​និគម​ន៍​នីមួយៗ ។

​ឈ្មោះ​ដែល​គេ​ប្រើ​ច្រើនជាងគេ​គឺ​៖ ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែមករា ឈ្មោះ “​ព្រះ​ចន្ទ​ចចក​” , “​ព្រះ​ចន្ទ​ត្រជាក់​” និង “​ព្រះ​ចន្ទ​បរិសុទ្ធ​” ។ ថ្ងៃ​ពេញ​មូ​ណ៌​មី នៃ ខែ​នេះ​ស្ថិតនៅ​ចំពាក់​កណ្តាល​រដូវរងា ហើយពី​បុរាណ ប្រជាជន បានកត់សម្គាល់​ឃើញថា នៅ​យប់​ថ្ងៃនោះ តែងតែមាន​សត្វ​ចចក​ទាំង​ហ្វូងៗ ចេញមក​លូ​ថ្ងួចថ្ងូរ ឮ​ឡើង​ក្រលួច គួរឱ្យ​ព្រឺព្រួច និង​ស្រងេះស្រងោច ។​

​ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែកុម្ភៈ ឈ្មោះ “​ព្រះ​ចន្ទ​ទឹកកក​” ដ្បិត​ខែ​នេះ ជា​ពេល ដែលមាន​ព្រឹល ឬ​ទឹក​ក​ធ្លាក់​ច្រើន ដែល​ធ្វើឱ្យ​មនុស្ស មានការ​លំបាក​ក្នុងការ​បរបាញ់​។​

​ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែមីនា ឈ្មោះ “​ព្រះ​ចន្ទ​ព្យុះ​” ព្រោះ​នៅ​អំឡុង​ខែ​នេះ មាន​ព្យុះ​បោកបក់​ស្ទើរ​គ្មាន​លស់​ថ្ងៃ ។ ប៉ុន្តែ​ប្រជាជន​អាមេរិក​ដើម​ហៅថា “ ព្រះ​ចន្ទ​ដង្កូវ “​ទៅវិញ ព្រោះ​នៅ​ទីនោះ នា​ក្នុង​ខែ​នេះ ជា​ពេលដែល​អាកាសធាតុ​ចាប់ផ្តើមបាន​ប្រសើរ​ឡើងវិញ ហើយ​ផែនដី​ក៏​ចាប់ផ្តើម​ស្ងួត​បន្តិច​ម្តងៗ ពពួកសត្វ​កិមិជាតិ ជា​អម្បូរ​ដង្កូវ ឬ ជន្លេន​បានចាប់ផ្តើម​បង្ហាញខ្លួន ។​

​ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែមេសា ឈ្មោះ “​ព្រះ​ចន្ទ​ដាំ​ដុះ​” ព្រោះ​ជា​ពេលដែល​កសិករ ចាប់ផ្តើម​ដាំ​ដុះ​ដំណាំ​របស់​ពួកគេ បន្ទាប់ពី​រដូវ​ធ្លាក់​ទឹកកក​។ ប្រជាជន​អាមេរិក ដើម ហៅថា “​ព្រះ​ចន្ទ​ពណ៌​ផ្កាឈូក​” ព្រោះ​នៅក្នុង​ខែ​នេះ រុក្ខជាតិ​ចាប់ផ្តើម​លូតលាស់ ហើយ​បញ្ចេញ​ផ្កា ស្រស់បំព្រង ។​

​ថ្ងៃ​ពេញ​មូ​ណ៌​មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែឧសភា ឈ្មោះ “​ព្រះ​ចន្ទ​ទន្សាយ​” ព្រោះ​ជា​រយៈពេល ដែល​គេ​ឃើញ​សត្វ​ទន្សាយ បង្ហាញ​វត្តមាន​ច្រើន ក្នុងការ​លួច​ដំណាំ​អ្នកស្រុក និង រត់​លេង​សប្បាយ ។ ប្រជាជន​អាមេរិក​ដើម ហៅថា “​ព្រះ​ចន្ទ​បុប្ផា​” ទៅវិញ ព្រោះ​នៅក្នុង​ខែ​នេះ​បុប្ផជាតិ រីក​ស្គុះស្គាយ​គ្រប់ទិសទី ។​

​ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែមិថុនា ឈ្មោះ “​ព្រះ​ចន្ទ​វាលស្មៅ​” ព្រោះ​ពេលនេះ វាលស្មៅ បាន​ប្រែ​ពណ៌​ខៀវខ្ចី ហើយ​មនុស្ស​ចូលចិត្ត​នាំគ្នា ទៅ​កម្សាន្ត​នៅ​ទីនោះ បន្ទាប់ពី​ហត់នឿយ​នឹង​ការងារ ។ ប្រជាជន​អាមេរិក​ដើម ហៅថា “​ព្រះ​ចន្ទ​ស្ត្រ​ប៊ឺ​រី​” ព្រោះ​នៅក្នុង​ខែ​នេះ ជា​ពេលដែល​ពួកគេ ប្រមូល​ផល ស្ត្រ​ប៊ឺ​រី ។​

​ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែកក្កដា ឈ្មោះ “​ព្រះ​ចន្ទ​ចំបើង ឬ ព្រះ​ចន្ទ​ស្មៅ​ស្ងួត​” ព្រោះ​ជា​ពេលដែល​ស្មៅ ចាប់ផ្តើម​ងាប់​ស្ងួត ។​

​ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែសីហា ឈ្មោះ “​ព្រះ​ចន្ទ​ពោត​” ព្រោះ​ជា​ពេលដែល​ពួកគេ ប្រមូល​ផល​ពោត​។​

​ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែកញ្ញា ឈ្មោះ “​ព្រះ​ចន្ទ​ប្រមូល​ភោគផល​” ព្រោះ​ភោគផល​ជាច្រើន​ប្រភេទ ត្រូវបាន​ប្រមូល​នៅក្នុង​អំឡុង​ខែ​នេះ​។ ក៏ត្រូវ​បាន​គេ​ហៅ​ផងដែរ​ថា “​ព្រះ​ចន្ទ​ក្រហម​” ព្រោះ​ព្រះ​ចន្ទ​ពេញវង់ នៅក្នុង​ខែ​នេះ គេ​សម្គាល់​ឃើញថា មាន​ពណ៌​ក្រហម​លើស​ពេល​ធម្មតា ។​

​ថ្ងៃ​ពេញ​មូ​ណ៌​មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែតុលា ឈ្មោះ “​ព្រះ​ចន្ទ​ព្រានប្រមាញ់​, ព្រះ​ចន្ទ​ឈាម និង​ព្រះ​ចន្ទ​ស្លឹកឈើ​ជ្រុះ​” ។ ប៉ុន្តែ​មាន​កុលសម្ព័ន្ធ​ខ្លះ នៃ​អាមេរិក​ដើម បាន​ហៅ​ព្រះ​ចន្ទ ពេញ​វង់ខែ​នេះ​ថា “​ព្រះ​ចន្ទ​ពោត​” ឬ “​ព្រះ​ចន្ទ​ប្រមូល​ផល​” ទៅវិញ ។ ប្រការនេះ​មកពី​ភូមិសាស្ត្រ នៃ​កុលសម្ព័ន្ធ​ទាំងនោះ មាន​សភាព​ខុសពី​ទី​ដទៃ ។​

​ថ្ងៃពេញបូណ៌មី ឬ​ព្រះ​ចន្ទ​ពេញវង់ នៃ​ខែវិច្ឆិកា ឈ្មោះ “ ព្រះ​ចន្ទ​ព្រឹល​” ព្រោះ​ផ្នែក​ខ្លះ នៃ អឺរ៉ុប បានចាប់ផ្តើម​ធ្លាក់​ព្រឹល នៅក្នុង​ខែ​នេះ ហើយ​ញ៉ាំងឱ្យ​តំបន់​នោះ មើលទៅ​ព្រះ​ចន្ទ​មាន​ពន្លឺ មិនសូវ​ច្បាស់ ហើយ​គេ​ប្រដូច​ថា ព្រះ​ចន្ទ​មានទុក្ខ​ព្រួយ ទើប​គេ​ហៅថា “​ព្រះ​ចន្ទ​កាន់ទុក្ខ​” ។ “​ព្រះ​ចន្ទ​សិសិររដូវ​” ជា​ឈ្មោះ នៃ​ព្រះ​ចន្ទ​ពេញវង់ ឬ ថ្ងៃពេញបូណ៌មី ខែធ្នូ ព្រោះ​តំបន់​ភាគច្រើន ខែធ្នូ ជា​ពេលដែល​ចាប់ផ្តើម ដល់​រដូវ​ត្រជាក់ ៕ ដោយ​: មេសា​

​ថ្ងៃ​ពេញ​មូ​ណ៌​មី ឬ ព្រះ​ចន្ទ​ពេញវង់ នៃ ខែមករា ឈ្មោះ ព្រះ​ចន្ទ​ចចក​” ព្រះ​ចន្ទ​ត្រជាក់​និង ព្រះ​ចន្ទ​បរិសុទ្ធ
​ថ្ងៃ​ពេញ​មូ​ណ៌​មី ឬ ព្រះ​ចន្ទ​ពេញវង់ នៃ ខែមករា ឈ្មោះ ព្រះ​ចន្ទ​ចចក​” ព្រះ​ចន្ទ​ត្រជាក់​និង ព្រះ​ចន្ទ​បរិសុទ្ធ