ឈ្លោះគ្នាតិចតួចយកដុំថ្មគប់គ្នា ត្រូវក្បាលបណ្ដាលឲ្យស្លាប់ម្នាក់

366
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ និង​បុរស​ដៃដល់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ពីបទ​ប្រើ​អ​ពើ​ហឹ​ង្សា​ដោយ​​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ បន្ទាប់ពីអ្នកទាំង២ បានបង្ក ហិង្សា​ទៅវិញទៅមក ដោយការឈ្លោះប្រកែក​គ្នា​យក​ដុំថ្ម​គប់​បណ្តាល​ឲ្យ​ស្លាប់​ កាល​រសៀល​ថ្ងៃទី​១៣​ ខែមករា ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ភូមិ​ភ្នំ​ចាំ​ចាប​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង ។

ជនដៃដល់ឈ្មោះ​ អ៊ុ​ន​ ​អឿ​ម​

លោក​វរសេនីយ៍ឯក ​គឹម ពន្លក ​អធិការ​នគរ​បាល​ស្រុក​កំរៀង​បានឲ្យដឹងថា ​ជនសង្ស័យ​
​ឈ្មោះ អ៊ុន​ ​អឿ​ម ​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​ចាំ​ចាប​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង​។​ ជនដៃដល់​បាន​ប្រើប្រាស់​ដុំថ្ម​គប់​និង​បាន​វាយ​ទាត់​ធាក់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ហុន​ ​ហូ​យ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បណ្តាលឲ្យយ​រងរបួស​ធ្ងន់​និង​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​។

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ជនរងគ្រោះ​និង​ជន​ជនសង្ស័យ​ មានទំនាស់​ឈ្លោះ​
​ប្រកែក​គ្នា​ទើប​កើតជា​ហិង្សា​រហូត​ជនសង្ស័យ​យក​ដុំថ្ម​គប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​
ឲ្យស្លាប់​។​

លោក​សៀក ភា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​ សមត្ថ​កិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕B/

#