ឈ្លោះ​គ្នា​តាមផ្លូវ​ជន​ម្នាក់រ​ត់ទៅ​ប៉ុស្តិ៍​យាម​ស្ថានទូត​វៀតណាម​ទាញ​កាំភ្លើង​គំរាម​បាញ់​គូ​ជម្លោះ​

3443

(​ភ្នំពេញ​)៖​បុរស​ម្នាក់​រត់​ទៅយក​កាំភ្លើង​អាកា ពី​មន្ត្រីនគរបាល​ដែល​កំពុង​ប្រចាំការ នៅ​ប៉ុស្តិ៍​យាម​របស់​ស្ថានទូត​វៀតណាម ដើម្បីរ​ត់ទៅ​បាញ់​គូ​ជម្លោះ​២​នាក់​ដែល ជិះ​ម៉ូតូ​មួយគ្រឿង ដោយសារតែ​ខឹង​គេ​វាយ​រហូត​បែកក្បាល​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ។​

ប្រភព​នៅ​កន្លែងកើតហេតុ មាន​ក្មេងស្ទាវ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ក្រហម បាន​ដេញ​វាយ​បុរស​ម្នាក់ ជា​ជនរងគ្រោះ នៅ តាម​បណ្តោយ ផ្លូវ​ព្រះមុនីវង្ស រហូត​ប៉ុស្តិ៍​យាម​របស់​ស្ថានទូត​វៀតណាម បណ្តាលឱ្យ​យុវជន​រងគ្រោះ បែកក្បាល​ហូរឈាម​ដោយ​មិនដឹង​មូលហេតុ​។​ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ​ហើយ​រត់​មក​ទាញ​កាំភ្លើង​អាកា​នៅ​ប៉ុស្តិ៍​យាម​ស្ថានទូត​វៀតណាម ដើម្បីរ​ត់ទៅ​បាញ់​គូ​ជម្លោះ​វិញ​ប៉ុន្តែ​ត្រូវបាន​គេចខ្លួន​ទាន់​។​

​ទោះជា​យ៉ាងណា​សម្រាប់​ហេតុការណ៍​ជម្លោះ​ដេញ​វាយ​គ្នា​ខាងលើនេះ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​។​ហើយ​យើង​ព្យាយាម​សា​សួរ​សមត្ថកិច្ច​មូលដ្ឋាន ចំពោះ​រឿ​ថ​រ៉ាវ​នេះ​លំអិត​បន្ថែមទៀត ៕S/​សហការី​

​ឈ្លោះ​គ្នា​តាមផ្លូវ​ជន​ម្នាក់រ​ត់ទៅ​ប៉ុស្តិ៍​យាម​ស្ថានទូត​វៀតណាម​ទាញ​កាំភ្លើង​គំរាម​បាញ់​គូ​ជម្លោះ​(rរូប៖វ៉េសប៊ុក)