ញាក់សាច់​ទ្រើ​តៗ​! យក​ក្រពើ​មក​ចិញ្ចឹម​លេង​ដូច​ឆ្កែ​ឆ្មា ហើយ​ថែមទាំង​ឱ្យ​ដេក​គ្រែ​ជាមួយ​ទៀត

398
ចែករម្លែក
  • 10
    Shares

បុរស​ម្នាក់​មកពី​រដ្ឋ​ផិ​ន​ស៊ី​ល​វ៉េ​នៀ (Pennsylvania) សហរដ្ឋ​អាម៉េរិក កំពុងតែ​បង្ហាញ​ឱ្យ ពិភពលោក​បានដឹង ថា សត្វ​ដែល​កាច​សាហាវ​ក៏​អាច​ក្លាយ ជា​សត្វ​ចិញ្ចឹម​លេង​ដូច​ឆ្កែ​ឆ្មា​បានដែរ​។
​ ​
​លោក ច​យ ហិន​នី (Joie Henney) វ័យ ៦៥ ឆ្នាំ​មកពី​ស្ត្រា​ញ​ស្តូ​ន (Strinestown) រដ្ឋ​ផិ​ន​ស៊ី​ល​វ៉េ​នៀ រស់ នៅ​ជាមួយ​ក្រពើ​ពីរ​ក្បាល ហើយ​ក្នុង នោះ​ក៏មាន​ក្រពើ​មួយ​ក្បាល​ឈ្មោះ វែ​លី (Wally) ប្រវែង​ជាង ១,៣៧ ម៉ែត្រ​ដែល ត្រូវបាន​ចុះបញ្ជី​ជា​សត្វ​ដែល​ត្រូវការ ការគាំទ្រ​ផ្នែក​ផ្លូវ​អារម្មណ៍​ផងដែរ​។
​ ​
គាត់​បាន​ក្លាយជា​ម្ចាស់​របស់ វែ​លី កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ បន្ទាប់ ពី​មិត្ត​សង្គ្រោះ​ក្រពើ​ម្នាក់ មកពី​រដ្ឋ​ផ្លរីដា បានឱ្យ​វា​មក​គាត់​។
​ ​
លោក ច​យ ហិន​នី ដែល​ធ្លាប់ បាន​ចូលរួម​ពាក់ព័ន្ធ​ការជួយ​សង្គ្រោះ ក្រពើ​នៅ​រដ្ឋ​ផិ​ន​ស៊ី​ល​វ៉េ​នៀ មុនពេល ទទួលបាន វែ​លី បាន​ប្រាប់​កាសែត York daily Record ថា គាត់​តែងតែ​ស្រឡាញ់ ចូលចិត្ត​ក្រពើ​។​
​ ​
នៅពេល វែ​លី ទៅដល់​ផ្ទះ របស់គាត់ វា​មាន​អាយុ​ប្រហែល ១៤ ខែ មាន​ប្រវែង​ប្រមាណ កន្លះ​ម៉េ​ត្រ ហើយ វា​ហាក់​ខ្លាច​អ្វី​គ្រប់យ៉ាង​ប្រៀប​ដូច​ឆ្កែ ឬ​ឆ្មា​ពេល​ចូល​ទៅដល់​បរិស្ថាន​ថ្មី​អ៊ីចឹង ដែរ​។

​គាត់​បាន​ប្រាប់​កាសែត​ខាងលើ​ថា ពីដំបូង​គាត់​ត្រូវ​ប្រើ​តង្កៀប​បញ្ចុក​ចំណី វែ​លី ដើម្បី​ចៀស វាង​ហានិភ័យ​ត្រូវ វា​ខាំ​ដាច់​ម្រាមដៃ ឬ​ប្រអប់ដៃ ប៉ុន្តែ គាត់​បាន​អះអាងថា វា​មិនដែល​ខាំ​គាត់ ឬ​អ្នកណាម្នាក់​ឡើយ ៕