ញាក់សាច់​! ក្មេង​អាយុ ៧ ឆ្នាំ​រកលុយ​បាន​ជាង​២២​លាន​ដុល្លារ ដោយ​គ្រាន់តែ​ធ្វើ​បទ​បង្ហាញ​អំពី​ប្រដាប់ប្រដា​ក្មេង​លេង​នៅលើ YouTube

1198
ចែករម្លែក

ជួប ជាមួយ រ៉ា យ អ៊ែន អាយុ ៧ ឆ្នាំ ដែល គ្រាន់តែ ជា ក្មេង ម្នាក់ ចូលចិត្ត លេង ជាមួយ ប្រដាប់ប្រដា ក្មេង លេង ដូចជា គ្រាប់ សំណង់ ជ័រ Lego រថភ្លើង ជ័រ និង ឡាន ជ័រ ។

ក្មេងប្រុស នេះ ក៏ រកលុយ បាន ២២ លាន ដុល្លារ ផងដែរ នៅ ឆ្នាំ កន្លងទៅ និង មាន អ្នកគាំទ្រ នៅលើ YouTube ដល់ ទៅ ជាង ១៧ លាន នាក់ ។

ទស្សនា វ ដ្តី Forbes ទើបតែ បញ្ចេញ តារាង ឈ្មោះ តារា YouTube ដែល រកលុយ បាន ខ្ពស់បំផុត ហើយ ក្មេង សិស្សសាលា ថ្នាក់ទីមួយ ឈ្មោះ ពេញ លើ YouTueb ហៅថា រ៉ា យ អ៊ែន ថយ រី វី យូ (Ryan Toysreview) ជាប់ លេខ មួយ នៅលើ បញ្ជី ។

រ៉ា យ អ៊ែន ដែល ធំ ឡើង ចង់ ក្លាយជា អ្នក ផលិត ហ្គេម បាន ប្រាប់ ទូរទស្សន៍ NBC កាលពីពេល ថ្មីៗ នេះ ថា ” ខ្ញុំ លេង កម្សាន្ត រីករាយ ណាស់ ” ។

វីដេអូ ខ្លីៗ ដ៏ មាន ប្រជាប្រិយភាព របស់ រ៉ា យ អ៊ែន កន្លែង ដែល កូន នេះ លេង និង ធ្វើ បទ បង្ហាញ អំពី ប្រដាប់ ក្មេង លេង ស៊េរី ថ្មី ចុងក្រោយ បានធ្វើឱ្យ រូបគេ មាន អ្នក ចុច មើល រហូតដល់ ទៅ ២៦ ពាន់ លាន ដង ចាប់តាំងពី រ៉ា យ អ៊ែន និង គ្រួសារ ចាប់ផ្តើម បង្កើត Channel នេះ នៅ ខែមីនា ឆ្នាំ ២០១៥ ។

ការបើក ប្រអប់ បង្ហាញ ឡាន ជ័រ ១០០ គ្រឿង នៅ ឆ្នាំ ដំបូង នោះ ហើយ បានធ្វើឱ្យ រូបគេ ក្លាយជា ជន ល្បី មួយ ប៉ព្រិចភ្នែក នៅលើ YouTube ។ អ្នកគាំទ្រ របស់គេ ភាគច្រើន ជា សិស្សសាលា បឋមសិក្សា តែម្តង ។

សព្វថ្ងៃ រ៉ា យ អ៊ែន មាន ហាង លក់ ប្រដាប់ ក្មេង លេង និង ហាង លក់ សម្លៀកបំពាក់ ឈ្មោះ Ryan’s World ដែល លក់ នៅ ផ្សារ Walmart ។ ប្រដាប់ ក្មេង លេង ដែល រ៉ា យ អ៊ែន ធ្វើ បទ បង្ហាញ គឺ លក់ដាច់ ស្តុក ភ្លាមៗ ក្នុងពេល តែ ប៉ុន្មាន នាទី ប៉ុណ្ណោះ ។ ក៏មាន ផែន ការលក់ វីដេអូ រប ស់ រ៉ា យ អ៊ែន ទាំងអស់ តាមរយៈ Amazon និង Hulu ផងដែរ ។

តើ លុយ ទាំង នោះបាន មកពីណា ? ចំណូល ទាំង អំបាលម៉ាន គឺ បានមកពី ការ លោត ផ្ទាំង ពាណិជ្ជកម្ម នៅមុន ពេល វីដេអូ ចាប់ផ្តើម ៕ ដោយ៖ កញ្ញាដាលីស

រ៉ា យ អ៊ែន អាយុ ទើប ៧ ឆ្នាំ រកលុយ បាន ២២ លាន ដុល្លារ តាម YouTube