ញាក់សាច់​! ក្រុម​អ្នកក្លាហាន​បើកឡាន​លើផ្លូវ​ទំហំ​៨០ សង់ទីម៉ែត្រ​ប៉ុនប៉ង​បង្កើត​កំណត់ត្រា​ហ្គី​ណេ​ស​

1200
ចែករម្លែក

​អ្នកបើកបរ​រថយន្ត​ខ្លះ​ប្រាកដជា​ភ័យ​បុក​ពោះ​ព្រោះ​ខ្លាច​ឆ្កូត​ឬ​ប៉ះទង្គិច​នៅពេល​បើកបរ​លើផ្លូវ​តូចចង្អៀត​ខ្លាំង​ដែល​ល្មម​សម្រាប់តែ​ឡាន​​មួយគ្រឿង​។ ចុះបើ​ផ្លូវ​ទំហំ​មិនបាន​មួយ​ម៉ែត្រ​ដូច​ក្នុង​រូបនេះ តើ​បើកបរ​យ៉ាងម៉េច​កើត​?

​ទោះជា​យ៉ាងណា សម្រាប់​ក្រុម​អ្នកក្លាហាន​ដែល​ប៉ុនប៉ង​បង្កើត​កំណត់ត្រា​ឯតទគ្គ​កម្ម​ប្រហែលជា​គ្មាន​បញ្ហា​ឡើយ​។ បេក្ខជន​៣​នាក់​នៅ​​ក្នុងប្រទេស​ចិន បាន​ប៉ុនប៉ង​បើកបរ​រថយន្ត​លើផ្លូវ​ពិសេស​ដែលមាន​ទំហំ​ត្រឹមតែ ០,៨​ម៉ែត្រ​ប៉ុណ្ណោះ​ដើម្បី​បង្កើត​ឯតទគ្គ​កម្ម​ពិភពលោក​។

​ជា​លទ្ធផល អ្នកក្លាហាន​ពីរ​នាក់​បានទទួល​បរា​ជ័យ​ហើយ​មានតែ​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​ពួកគេ​ដែល​ទទួលបាន​ជោគជ័យ​គួរឱ្យ​ស្ញើ​ច​​សរសើរ ប៉ុន្តែ​វា​ពិតជា​គ្រោះថ្នាក់​មែនទែន​៕ ដោយ​៖ ខុម​/sn