ញាក់សាច់​! ក្អែប​ប្រវែង​ជាង​មួយ​តឹក​វារ​ចេញពី​ត្រចៀក​បុរស​ម្នាក់​គួរឱ្យ​ព្រឺ​សម្បុរ​

705
ចែករម្លែក

​វីដេអូ​ឃ្លី​ប ដែល​បង្ហាញ​ពីស​ត្វ​ក្អែប​រស់​មួយ​វារ​ចេញពី​ត្រចៀក​របស់​បុរស​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​យ៉ាងច្រើន​ព្រឺ​សម្បុរ​ខ្ញាកៗ បន្ទាប់ពី​គេ​បង្ហោះ​ចែករំលែក​ពេញ​អ៊ិន​ធឺ​ណិ​ត​។​

​វីដេអូ​ឃ្លី​ប​ខ្លី​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​នេះ បង្ហាញ​ពី​សកម្មភាព​ក្រុមគ្រូពេទ្យ​បន្តក់​វត្ថុ​រាវ​ចូលទៅក្នុង​ត្រចៀក​របស់​បុរស​ខាងលើ ដើម្បី​បង្ខំ​ឱ្យ​ក្អែប​ចេញមកក្រៅ​។

​ជា​លទ្ធផល បន្ទាប់ពី​បន្តក់​វត្ថុ​រាវ​ចូល​បានតែ​ប៉ុន្មាន​វិនាទី ក្អែប​ដែលមាន​ប្រវែង ១០,១៦ សង់ទីម៉ែត្រ (​ជាង​មួយ​តឹក​) ក៏​វារ​ចេញពី​ត្រចៀក​របស់​បុរស​នោះ​។ ទោះជា​យ៉ាងណា គ្មាន​ការបញ្ជា​ក់ថា​ក្អែប​នេះ​បាន​ចូល​ត្រចៀក​របស់​បុរស​រូប​នេះ​ដោយ​របៀប​ណា និង​កើតឡើង​នៅទីណា​ឱ្យ​ប្រាកដ​នោះទេ​៕ ប្រែ​សម្រួល ខុម