ញាក់សាច់​! ថត​បាន​ត្រឹម​ចម្ងាយ​ប៉ុន្មាន​សង់ទីម៉ែត្រ​ពី​កាមេរ៉ា​

296
ចែករម្លែក

អ្នក​ថតរូប​ម្នា​ក់ថត​បាន​ឆ្លាម​ស​យ៉ាង​ធំ​ក្នុង​ចម្ងាយ​យ៉ាង​កៀក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ត្រឹមតែ​ប៉ុន្មាន សង់ទីម៉ែត្រ​ពី​កាមេរ៉ា​គួរឱ្យ​ព្រឺព្រួច​អំឡុង​ដំណើរ​កម្សាន្ត​កាលពី​ថ្មីៗ​នេះ​នៅ​ប្រទេស​អាហ្វ្រិក ខាងត្បូង​។
​ ​
លោក ស្កុ​ត ដេ​វី​ស (Scott Davis) មកពី​ក្រុង​ម៉ុ​ន​តេ​រី (Monterey) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ថត​បាន​រូបភាព​គួរឱ្យ​ព្រឺ​សម្បុរ​ទាំងនេះ ខណៈ​គាត់​កំពុង​ដឹកនាំ​ដំណើរ កម្សាន្ត​ថតរូប​។
​ ​
បុរស​ដែលមាន​វ័យ ៥០ ឆ្នាំ​ខាងលើ​និយាយថា “​ខ្ញុំ​ថត​បាន​រូបនេះ​ពេល​ខ្ញុំ​កំពុង​ដឹកនាំ​ដំណើរ​កម្សាន្ត ថតរូប​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​។ ឆ្លាម​ស​ដ៏​ធំ​នេះ​បាន​ហក់​ធ្លោ​ចេញពី​ផ្ទៃ​ទឹក​ដើម្បី​មើលថា មាន​អ្វី​កើតឡើង ហើយ​វា​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ពី​កាមេរ៉ា​របស់ខ្ញុំ​។ ចង្កូម​របស់​វា មុត​ស្រួច ពិតជា​គួរឱ្យខ្លាច​”៕ ប្រែ​សម្រួល​: ខុម​