ញាក់សាច់​! បារ​មួយ​នៅ​ចិន​យក​យោនី​យក្ស​មក​តុបតែង​នៅ​មាត់​ខ្លោងទ្វារ​ចូល​របស់ខ្លួន​

538
ចែករម្លែក

​របស់​ខ្លះ​ស្តាប់​តាម​ទ្រឹស្តី​គឺ​ល្អ​ណាស់ ប៉ុន្តែ​ការពិត​ជាក់ស្តែង​គឺ​យ៉ាប់​មែនទែន​។ គំនិត​របស់​ម្ចាស់​បារ​ម្នាក់​ក្នុងការ​តុបតែង​ទ្វារ​ចូល​ឱ្យមាន​លក្ខណៈ​ទាក់ទាញ​បែប​ស្រើបស្រាល​នៅ​ទិវា​មនុស្ស​នៅ​លីវ (១១​វិច្ឆិកា​) គឺជា​គំនិត​យ៉ាប់​បំផុត​។

​ទ្វារ​ចូលក្នុង​បារ​នេះ​គឺ​បំពាក់​ជាមួយ​ជើង​កៅស៊ូ​ពោង​ខ្យល់​ដ៏​ស្រ​ឡូ​ន​របស់​មនុស្ស​ស្រី​លយ​ចេញ​នៅមុខ​ខ្លោងទ្វារ​ចូល ដែល​មើលទៅ​គឺ​ដូច​យោនី​យក្ស​យ៉ាង​អ៊ីចឹង​។

​កាសែត The Beijing Times រាយការណ៍​ថា នៅលើ​បណ្តាញ​សង្គម បុគ្គលិក​ថែមទាំង​ជួយ​ផ្សព្វផ្សាយ​រូបថត​មាត់ទ្វារ​ចូល​នេះ​ទៀតផង ដោយ​សរសេរថា “​ចូលមក ចូលមក​! ខ្ញុំ​ត្រៀមខ្លួន​យ៉ាង​ពិសេស​សម្រាប់​អ្នក​”​។

​ជំនួស​ឱ្យ​ការ​ទាក់​ភ្ញៀវ​បាន​ច្រើន ទ្វារ​ចូល​របស់​បារ​នេះ​បាន​ទាក់ទាញ​កំហឹង​យ៉ាងច្រើន​ក្នុងចំណោម​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត ដែល​ហៅ​ការបង្ហាញ​យោនី​នេះ​ថា ថោកទាប​និង​ខ្វះ​ការគោរព​ចំពោះ​ស្ត្រី​។ រូបភាព​នេះ​ត្រូវបាន​ចាត់ទុកថា​មាន​ភាព​ស្រើបស្រាល​ខ្លាំង រហូតដល់​ថ្នាក់​បណ្តា​កាសែត​នានា​ហាម​ចុះផ្សាយ​រូបថត​លើ​របាយការណ៍​របស់​ពួកគេ​ទៀតផង​។

​យោនី​យក្ស​នេះ​ត្រូវបាន​យកចេញ​វិញ គឺ​តែ​៨​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ដំឡើង​វា​រួចរាល់ បន្ទាប់ពី​រង​ព្យុះ​កំហឹង​ពី​សាធារណជន​។

​ជាការ​ពិត ខ្លោងទ្វារ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​កា​រិ​យា​ល័យ​វប្បធម៌​ចិន ដែល​បាន​បញ្ជា​ឱ្យ​រឹបអូស​យក​ខ្លោងទ្វារ​អាសអាភាស​នេះ​មួយ​រំពេច​៕ ដោយ៖ កញ្ញាដាលីស

ខ្លោងទ្វារ​យោនី​នៅ​បារ​មួយ​របស់​ចិន