ញាក់សាច់​! ផ្ទុះ​ធុង​ខ្យល់​អុកស៊ីហ្សែន​កាត់​ដែក​ដាច់​ក្បាល​ចេញពី​ខ្លួន​

2787
ចែករម្លែក

ដោយ​: វណ្ណៈ​
​ព្រះសីហនុ​:
ញាក់សាច់​! បើ​បានឃើញ​បុរស​ម្នាក់​បាន​ស្លាប់ ដោយ​ដាច់​ក្បាល​ខ្ទាត​ចេញពី​ដងខ្លួន ប្រមាណ​ជិត​១០០​ម៉ែត្រ ដោយសារតែ​ផ្ទុះ​ធុង​ខ្យល់​អុកស៊ីហ្សែន​។ ករណីនេះ កើតឡើង​នៅ​ចំណុច​ចំការ​ត្របែក ស្ថិតនៅ​ក្រុម​២០ ភូមិ​១ ឃុំ​ទំនុបរលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៩​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា សព​មានឈ្មោះ ពត សុ​ផាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ក្រុម​៣​ភូមិ​៤ ឃុំ​ទំនុបរលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និង​មាន​ស្រុកកំណើត​ខេត្តតាកែវ​។​

​ប្រភព​ដដែល​បន្ត​រថា តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ បើកមុខ​របរ កាត់​ដែក ដោយ​ប្រើប្រាស់ បំពង់​អុកស៊ីហ្សែន​។ ថ្ងៃកើតហេតុ​នេះ គាត់​បាន​កាត់​ដែក​អស់​ជាច្រើន​មកហើយ ដល់ពេល​ល្ងាច​កិច្ចការ​របស់គាត់​ក៏​ជិត​បង្ហើយ​ដែរ ស្រាប់តែ​ផ្ទុះ​លាន់​ដូច​គ្រាប់បែក ហុយ​ដី​មើល​អ្វី​មិនឃើញ អស់​មួយសន្ទុះ​ក៏​ស្រឡះ​វិញ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅ​កន្លែងកើតហេតុ ក៏​នាំគ្នា​ស្ទុះ​ទៅលើ​ក​ស្រាប់តែ​បាត់​ក្បាល​មិនដឹង​ទៅណា ក៏​ស្រែក​ឆោឡោ ហើយ​នាំគ្នា​ដើររក ក៏​ឃើញ​នៅ​ឃ្លាត​ពី​កន្លែងកើតហេតុ​ប្រហែល​១០០​ម៉ែត្រ​។​

​បច្ចុប្បន្ន​សាកសព​រក្សា​ទុក​នៅ​កន្លែងកើតហេតុ រង់ចាំ​ប្រគល់​ឲ្យ​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​