ញាក់សាច់​! មហាសេដ្ឋី​បច្ចេកវិជ្ជា​ឥណ្ឌា​បរិច្ចាគ​ប្រាក់​៧,៥៥​ពាន់​លាន​ដុល្លារ​ដល់​ផ្នែក​សប្បុរសធម៌

380
ចែករម្លែក
  • 416
    Shares

​មហាសេដ្ឋី​ម្នាក់​របស់​ឥណ្ឌា​បាន​បរិច្ចាគ​ប្រាក់​ចំនួន ៧,៥៥ ពាន់​លាន​ដុល្លារ​ដល់​ផ្នែក​សប្បុរសធម៌ ដែលជា​ការបរិច្ចាគ​តែមួយ​លើក​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​។​

​សរុបមក​ប្រធាន​ក្រុមហ៊ុន Wipro លោក​អា​ហ្ស៊ី​ម ព្រេ​ម (Azim Premj) អាយុ ៧៣ ឆ្នាំ​បាន​បរិច្ចាគ​ប្រាក់​និង​ភាគហ៊ុន​ជិត ២១ ពាន់​លាន​ដុល្លារ​។​

​លោក​ព្រេ​ម​គឺជា​មហាសេដ្ឋី​លំដាប់​ទី ២ នៅ​ឥណ្ឌា ជាមួយ​ទ្រព្យសម្បត្តិ​សរុប​នៅសល់​ប្រមាណ ១៨,៥៤ លាន​ដុល្លារ​ប៉ុណ្ណោះ (​មុន​បរិច្ចាគ​គឺមាន​ទ្រព្យ ២១,៩ ពាន់​លាន​ដុល្លារ​)​។​

​មហាសេដ្ឋី​រូបនេះ ដែល​បាន​កសាង​អាជីវកម្ម​ប្រេង​បន្លែ​របស់​ឪពុក​គាត់​ទៅជា​ក្រុមហ៊ុន​ពហុ​ផលិតផល Wipro ដែល​ផលិត​សូ​ហ្វ​វែ​ល​សម្រាប់​សកលលោក បាន​បរិច្ចាគ​ប្រាក់​ជា​ហូរហែ​ដល់​អង្គការ​សប្បុរសធម៌​ផ្ទាល់​របស់គាត់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​យោងតាម CNN អង្គការ Azim Premji Foundation បាន​កាន់កាប់​ភាគហ៊ុន​ចំនួន ៨០ ភាគរយ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Wipro៕ ដោយ៖ កញ្ញាដាលីស

លោក​អា​ហ្ស៊ី​ម ព្រេ​ម បរិច្ចាគ​ប្រាក់​ស្ទើរតែ​ទាំងអស់​របស់លោក​ដល់​ផ្នែក​សប្បុរសធម៌