ញាក់សាច់​! ម្ចាស់​ក្រុមហ៊ុន​ផលិត​អាវ​ក្រោះ ឱ្យ​បុគ្គលិក​បាញ់​មកលើ​ខ្លួន​ដើម្បី​បញ្ជាក់ថា​អាវ​ក្រោះ​គាត់​ខ្លាំង​កម្រិតណា​

1989
ចែករម្លែក

​នៅពេល​និយាយ​ដល់​ការ​មាន​ជំនឿ​លើ​ផលិតផល​របស់ខ្លួន គ្មាន​អ្នកជំនួញ​ណាស់​អាច​ប្រៀបផ្ទឹម​នឹង​លោក វី​យ៉ា​ឆេ​ស្លា​វ ណា​លី​វ៉ៃ​កូ (Vyacheslav Nalyvaiko) ប្រធាន​ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខារ​យោធា Ukrainian Armor បាន​នោះឡើយ​។​

​គាត់​បានបង្ហាញ​ពី​សមត្ថភាព​របស់​អាវ​ក្រោះ​របស់​ក្រុមហ៊ុន ដោយ​ឱ្យគេ​ប្រើ​កាំភ្លើង​វែង Kalashnikov AKM មកលើ​គាត់​ទាំង​ញញឹម​។​

​លោក ណា​លី​វ៉ៃ​កូ អាយុ​ខ្ទង់ ៥០​ឆ្នាំ ឈរ​នៅលើ​ទីវាល​គ្របដណ្តប់​ដោយ​ព្រិល​មួយកន្លែង ហើយ​ឱ្យ​បុរស​ម្នាក់​បាញ់កាំភ្លើង​មួយ​គ្រាប់​មកលើ​គាត់​នៅ​ចម្ងាយ​ប្រហែល ១០ ម៉ែត្រ​។​

​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ដែលមាន​អាយុ ២ ឆ្នាំនេះ​បាន​អួតថា “​បេសកកម្ម​របស់​យើង​គឺ បង្កើត​ឧបករណ៍​ប្រកបដោយ​គុណភាព ប្រើ​បានយូរ​អង្វែង មាន​សុវត្ថិភាព និង​ជឿ​ទុកចិត្តបាន​សម្រាប់​អតិថិជន​គ្រប់រូប​”​។​

​អាវ​ក្រោះ​ដែល​បានបង្ហាញ​នេះ​មានតម្លៃ​ប្រហែល ១១០ ផោន ឬ ១៥៣ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

លោក វី​យ៉ា​ឆេ​ស្លា​វ ណា​លី​វ៉ៃ​កូ ពាក់អាវ​ក្រោះ​ផលិត​ដោយ​ក្រុមហ៊ុន​គាត់ ហើយ​ឱ្យគេ​បាញ់​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់