ញាក់សាច់​! ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​កមាន​នាវាមុជទឹក​សម្រាប់​ដឹក​គ្រឿងញៀន​លក់​ទៀត​

1395
ចែករម្លែក

​សមាជិក​គណៈវិនិច្ឆ័យ​នៅក្នុង​សវនាការ​អាមេរិក​ដើម្បី​កាត់ទោស​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ឈ្មោះ ចាវ​គីន ហ្គូ​ស្មាន់ បានបង្ហាញ​វីដេអូ​លើកដំបូង​នៃ​ឆ្មាំ​សមុទ្រ​អាមេរិក​ស្ទាប់​ចាប់បាន​នាវាមុជទឹក​ផ្ទុក​ដោយ​កូកាអ៊ីន​របស់​ស្តេចត្រាញ់​រូបនេះ​។​

​កាសែត New York Post បាន​រាយការណ៍​ថា មេបញ្ជាការ​ឆ្មាំ​សមុទ្រ លោក ថុ​ត បា​ហ្គេ​ទី​ស ដែល​បាន​ចូលរួម​ក្នុងការ​នាវា​នេះ​កាលពី​ខែកញ្ញា​ឆ្នាំ ២០០៨ បាន​និយាយថា សមាជិក​នាវិក​របស់​គាត់​បាន​កំពុង​ល្បាត​នៅលើ​ដែនទឹក​អន្តរជាតិ នៅពេល​ពួកគេ​ពើបប្រទះ​នឹង​នាវាមុជទឹក​ខ្នាត​មធ្យម​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៥៦៣ គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ក្វា​តេ​ម៉ា​ឡា​។​

​ដោយ​ប្រើ​វ៉ែនតា​មើលឃើញ​ពេល​រាត្រី ក្រុម​របស់គាត់​បាន​ឡើងលើ​នាវាមុជទឹក​នោះ កន្លែង​ដែល​នាវិក​ដ៏​ឃោរឃៅ​របស់​នាវាមុជទឹក​នោះ​ភ្លាមៗ​បាន​ព្យាយាម​ពន្លិច​លិច​នាវា ហើយ​បោះ​ទាហានជើងទឹក​របស់គាត់​ចូលទៅក្នុង​សមុទ្រ​។​

​លោក​បា​ហ្គេ​ទី​ស​និយាយថា “​ពួកគេ​បាន​ពន្លិច​នាវាមុជទឹក ហើយ​ព្យាយាម​បោះ​ពួក​នាវិក​របស់ខ្ញុំ​ចូល​សមុទ្រ​។ នាវិក​របស់ខ្ញុំ​បាន​តោង​បំពង់ផ្សែង​នាវា​ដើម្បី​ជីវិត​ពួកគេ​”​។​

​រូបភាព​វីដេអូ​ងងឹតៗ​នោះបាន​បង្ហាញ​ក្បាល​មួយ​អើត​ឡឺម​ពី​នាវាមុជទឹក​នោះ ហើយ​បន្ទាប់មក​បាន​ពន្លិច​នាវា​នោះ​តែម្តង​។ លោក​បា​ហ្គេ​ទី​ស​មុននេះ​បានផ្តល់​សក្ខីកម្ម​ថា នាវា​មុខទឹក​នោះ​អាច​ពន្លិច​ឱ្យ​លិច​ប្រើពេល​ប្រហែល​៣​ទៅ​៥​នាទី​ប៉ុណ្ណោះ​។​

​នៅពេលដែល​ពួកគេ​បាន​ចាប់ឃុំខ្លួន​ពួក​នាវិក​របស់​នាវាមុជទឹក​នោះ លោក​បា​ហ្គេ​ទី​សបាន​និយាយថា ក្រុម​របស់លោក​បានរ​ក​ឃើញ​ថ្នាំញៀន​កូកាអ៊ីន​ចំនួន ២៣៧ កញ្ចប់ ដែលមាន​ទម្ងន់​សរុប​ប្រហែល ៥៨៩៦ គីឡូក្រាម​៕ ដោយ៖ កញ្ញាដាលីស

នាវាមុជទឹក​ដឹក​គ្រឿងញៀន​របស់​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក ហ្គូ​ស្មាន់ ត្រូវបាន​ចាប់បាន​នៅ​សមុទ្រ​ក្បែរ​ក្វា​តេ​ម៉ា​ឡា​កាលពី​ឆ្នាំ​២០០៨