ញាក់សាច់​! ស្ត្រី​អ៊ីរ៉ាក់​អាយុ​២៥​ឆ្នាំ​សម្រាល​កូនភ្លោះ​ម្តង​៧​នាក់

514
ចែករម្លែក
  • 96
    Shares

​ម្តាយ​ថ្មីថ្មោង​ម្នាក់​មាន​សុខ​ភាពល្អ​បន្ទាប់ពី​សម្រាលកូន​៧​នាក់ ហើយ​តាម​ដឹង​កូនៗ​ទាំងអស់​សុទ្ធ​តែមាន​សុខ​ភាពល្អ​ដូចគ្នា​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​លើ​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី​១៥​កុម្ភៈ​។​

​ស្ត្រី​វ័យ ២៥ ឆ្នាំ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ បានផ្តល់​កំណើត​នៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ខេត្ត​ឌី​យ៉ា​លី​ភាគ​ខាងកើត​ប្រទេស​អ៊ីរ៉ាក់​នៅក្នុង​អ្វីដែល​គេ​ជឿថា​ជា​ករណី​កូនភ្លោះ​៧​នាក់​លើកដំបូង​នៅក្នុង​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​។​

​អ្នកនាំពាក្យ​របស់​នាយ​ក​ដ្ឋា​ន​សុខាភិបាល​ក្នុងស្រុក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា​ម្តាយ​រួមជាមួយ​ក្មេងស្រី​៦​នាក់​និង​កូនប្រុស​ម្នាក់​របស់​នាង​គឺមាន​សុខភាព​ល្អ​។​

​ឪពុក​ឈ្មោះ យូ​ស​សេ​ហ្វ ហ្វា​ដ (Youssef Fadl) និយាយថា គាត់​និង​ប្រពន្ធ​របស់គាត់​មិនមាន​គម្រោង​ពង្រីក​គ្រួសារ​របស់គាត់​ទេ ហើយ​ឥឡូវនេះ​មានកូន​តូច ១០ នាក់​ត្រូវ​មើលថែ​៕ ដោយ៖ កញ្ញាដាលីស