ញាក់សាច់​! ​ជំនន់​ទឹកភ្លៀង​បាន​នាំ​កូន​ក្រពើ​២ក្បាល​មក​សួរសុខទុក្ខ​អ្នកក្រុង​ព្រះសីហនុ​

542
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/ព្រះសីហនុ​ ៖ ​ក្រពើ​២ក្បាល បាន​ពញាក់​អារម្មណ៍ដល់​ពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ឲ្យ​មានការ​ភ​យ័​ខ្លាច ខ​ណៈដែល​ពួកគាត់កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀងប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប៉ុន្តែ​ក្រពើ​នោះ​វា​គ្រាន់តែជាកូនតូច​មួយ ត្រូវបាន​អ្នកស្រុក​ចាប់បាន​ទៅហើយ​។​

​ពលរដ្ឋ​ជូនដំណឹង​មក​ថា នៅ​សេ​តេ ក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​៣​ក្រុងព្រះសីហនុ មាន​សត្វ​ក្រ​ពើ២​ក្បាល​(​មិនដឹងថា​ជា​ក្រពើ​មាន​អ្នក​ចិញ្ចឹម​ឬ​យ៉ាងណា​នោះទេ​) បាន​ឡេី​ង​តាម​ទឹកអូរ​មកលើ​ដី​ភូមិ រួច​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់យក​រក្សា​ទុកជា​បណ្តោះ​អាសន្ន ។

​បើតាម​ការសាកសួរ​តាម​ទូរ​សព្ទ័​នៅ​ល្ងាច​ថ្ងៃ​១១​ សីហា ​២០១៩ ​នេះ​ពលរដ្ឋ​ដែល​ចាប់​ក្រពើ​នេះ​ទុក​ឲ្យដឹងថា ក្រពើមួយក្បាល​មាន​ទម្ងន់​ប្រហែល​ជាង៥គីឡូក្រាម និងមួយ​ក្បាលទៀតមានទម្ងន់២គីឡូក្រាម ហើយ​ដំណឹង​នេះ​ពលរដ្ឋ​ជូនជ្រាប​ដល់​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ ដោយ​ទាក់ទង​តាម​ទូរ​ស័ព្ទលេខ 069 728 486 ។​

​ទាក់ទង​ដល់​ដំណឹង​នេះ លោក​នេន ចំរើន​ ប្រធាន​មន្ទីរកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ ប្រាប់​តាម​ទូរ​ស័ព្ទមក​ដែរ​ថា លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​។​

​បញ្ជាក់​ផងដែរ​ថា ជំនន់​ទឹកភ្លៀងនៅ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ ខេត្ត _​ក្រុង ដោះស្រាយ​បានសម្រេច​ជា​បណ្តើរៗ​ហើយ ដោយ​ប្រើប្រាស់​គ្រឿងចក្រចំនួន​១៤​គ្រឿង​កាយ​ប្រឡាយ​រំដោះ​ទឹក​តាម​ក្បាលដី​របស់​ពលរដ្ឋ​ផងដែរ ។​

​អ្នកក្រុង​ព្រះសីហនុ សូម​ថ្លែង​អំណរ​អរគុណ​ដល់លោកគួច​ចំរើន អភិបាលខេត្ត​ព្រះសីហនុ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី ,​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សា​ធា​រណការ​និង​ដឹកជញ្ជូន ដែល​បាន​ខិតខំ រិះរក​វិធី​ដោះស្រាយជំនន់​ទឹកភ្លៀង ជាពិសេសក៏​សុំ​ថ្លែង​អំណរ​អរគុណ​ដល់ ដល់​សម្តេចតេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែល​បាន​យកចិត្តទុកដាក់ដល់​សុខទុក្ខ របស់​ពួកគាត់ កន្លងមក​ក៏​ដូច​សព្វថ្ងៃនេះ​៕​B/Ha