ញាក់សាច់ ពេល​បានឃើញ​វាល​បំពាក់​បន្ទះ​សូ​ឡា​ដែល​ផ្គុំ​ចេញ​ជា​រូប​សេះ​រត់​យ៉ាង អស្ចារ្យ​របស់​ចិន​

246
ចែករម្លែក

ប្រទេស​ចិន បាន​បង្កើត​វាល​បំពាក់​បន្ទះ​សូ​ឡា (​បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​) ឬ​ហៅថា Solar Farm ដ៏​ធំ​មហិមា​ដែលមាន​ទំហំ​ប៉ុន​តារាង​បាល់ទាត់​រហូតដល់​ទៅ ១៩៥ និង​ផ្គុំ​ចេញ​ជា​រូប​សេះ​រត់​យ៉ាង​អស្ចារ្យ​។
​ ​
​គម្រោង​ដែលមាន​ទំហំ​វិនិយោគ​រហូតដល់​ទៅ ១៥ ពាន់​លាន់​យ័ន (​ជាង ២,១​ពាន់​លាន ដុល្លារ​) នេះ​គ្របដណ្ដប់​លើ​ផ្ទៃដី ១,៤ គីឡូម៉ែត្រ​ការ៉េ និង​បំពាក់​ផ្ទាំង​សូ​ឡា​រហូតដល់​ទៅ ១៩៦.៣២០ ផ្ទាំង​។
​ ​
ស្ថានីយ​អគ្គិសនី​បន្ទះ​សូ​ឡា​នេះ ត្រូវបាន​ភ្ជាប់​ទៅ​បណ្ដាញ​ចែកចាយ អគ្គិសនី​កាលពី ខែធ្នូ ឆ្នាំមុន ហើយ​ត្រូវបាន​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​ទទួលស្គាល់​កាលពី សប្តាហ៍​មុន​ថា​ជា “​វាល​សូ​ឡា​ដែល​ផ្គុំ​ចេញ​ជា​រូប​ធំ​បំផុត​” ក្នុង​ពិភពលោក​។
​ ​
ដោយមាន​ទីតាំង​ស្ថិតនៅ​វាល​ខ្សាច់​ឃូ​ពូ​ឈិ (Kubuqi Desert) នៅ​តំបន់​ស្វយ័ត​ម៉ុង ហ្គោ​លី ការ​ចរ​នា​វាល​សូ​ឡា​នេះ​ត្រូវបាន​ជំរុញ​ដោយ​ឧស្សាហកម្ម​បង្កាត់​ពូជ​សេះ និង​ប្រពៃណី​ប្រណាំងសេះ​របស់​បុរសៗ​ជនជាតិ​ម៉ុង​ហ្គោ​លី ក្នុង​តំបន់​នោះ​។
​ ​
សូមបញ្ជាក់ថា គម្រោង​ដ៏​មហិមា​នេះ​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​ដល់ផ្ទះ​ប្រជាជន​ចិន​រហូត ដល់​ទៅ​ជាង ៣ លាន​ផ្ទះ​៕ ប្រែ​សម្រួលៈ​ខុម​