ញាំកង្កែប​អាំង​

337
ចែករម្លែក

+ គ្រឿងផ្សំ​
– កង្កែប ២
– ស្វាយ​ខ្ចី ១​ចំហៀង​ផ្លែ​
– ម្ទេស​ម៉ត់​ថៃ (Thai Chili paste) កន្លះ​ស្លាបព្រា​បាយ​
– ម្ទេស​ស្រស់ ៥​គ្រាប់
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​កន្លះ​
– ក្រូចឆ្មារ ១​ផ្លែ​
– គល់​ស្លឹកគ្រៃ ២​គល់​
– ខ្ទឹមក្រហម ២​មើម​
– ជីរ​ក្រហម​

+ វិធី​ធ្វើ​
– អាំង​កង្កែប​ឲ្យ​ឆ្អិន រួច​បេះយក​សាច់​ទុក​មួយអន្លើ​, ហាន់​គល់​ស្លឹកគ្រៃ ហាន់​ខ្ទឹមក្រហម សាប់​ស្វាយ​
– លាយ​គ្រឿង​ម្ទេស​ម៉ត់ និង​បុក​ម្ទេស​ស្រស់​ដាក់​ក្នុង​ចាន​មួយ រួច​ដាក់​ទឹកត្រី ស្ករស ច្របាច់​ក្រូ​វ​ឆ្មារ កូរ​ឲ្យ​រលាយ​គ្រឿង សឹម​ដាក់​សាច់​កង្កែប គល់​ស្លឹកគ្រៃ ខ្ទឹមក្រហម ស្វាយ និង​ជីរ បន្ទាប់មក​ច្របល់​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna Mint​