ញាំបង្គារមៀត ស ​

266

+ ​គ្រឿងផ្សំ​
-​រមៀត​ស ហាន់​ជា​សរសៃ​តូចៗ ៨​ស្លាបព្រា​
-​ការ៉ុត ហាន់​ល្អិតៗ ៨​ស្លាបព្រា​
-​បង្គា​ស្រុស ហើយ​បកសំបក​ចេញ ហាន់ ៤០០​ក្រាម​
-​សាច់ជ្រូក​ចិញ្ច្រាំ ស្រុស ២០០​ក្រាម​
-​ខ្ទឹមក្រហម ហាន់ ២​ស្លាបព្រា​
-​ម្សៅ​ស៊ុប​ខ្នរ ២​ស្លាបព្រា​
-​ជីរ​វ៉ាន់​ស៊ុត ហាន់ ២​ស្លាបព្រា​
-​ទឹកត្រី​ឆ្ងាញ់ ១​ស្លាបព្រា​
-​ស្ករស ២​ស្លាបព្រា​
-​ទឹកក្រូច​ឆ្មារ ៣​ស្លាបព្រា​
-​ម្ទេស ហាន់ ៨​ផ្លែ​

+ ​វិធី​ធ្វើ​
១-​ការ៉ុត ច្របាច់​លាយ​ជាមួយ​អំបិល​ម៉ដ្ឋ ហើយ​លាង​ទឹក​ចេញ​ឲ្យ​ស្អាត​ទុក​ឲ្យ​ស្រស់ទឹក​។​
២-​ផ្សំ​ទឹកត្រី ជាមួយ​ម្សៅ​ស៊ុប​ខ្នរ ទឹកក្រូច​ឆ្មារ និង​ស្ករស លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​ថែម​
​ម្ទេស​ហាន់​ចូល ធ្វើជា​ទឹក​ញាំ ។​
៣-​លាយ​ការ៉ុត ជាមួយ​រមៀត​ស បង្គា​ស្រុស សាច់ជ្រូក​ចិញ្ច្រាំ​ស្រុស​និង​ខ្ទឹមក្រហម​ហាន់​
​រួចហើយ សឹម​ថែម​ទឹក​ញាំ​ចូល និង​រោយ​ជី​វ៉ាន់ស៊ុយ​ពីលើ ជាការ​ស្រេច ៕ ប្រភព​៖ Cooking Cambodian​