ញាំ​កំ​ពិស​ត្រួយ​អំពិល​

398

+ គ្រឿងផ្សំ​
– កំ​ពិស កាត់​ព្រុយ​ចេញ​អោយ​ស្អាត ( យក​កំ​ពិស​តូចៗ​ល្មម )
– ត្រួយ​អំពិល​
– ប្រហុក​
– ស្ករស
– ម្សៅ​ស៊ុប
– ទឹកត្រី​
– ខ្ទឹមស ចិញ្ច្រាំ​អោយ​ម៉ត់​
– ខ្ទឹមក្រហម ចិញ្ច្រាំ​អោយ​ម៉ត់​
– ម្ទេស ចិញ្ច្រាំ​អោយ​ម៉ត់​
– ជី​នាងវង ជីប​ន្លា ម្អម ហាន់​តូចៗ​

+ វិធី​ធ្វើ​
– យក​កំ​ពិស​ទៅ​លីង ដោយ​ដាក់ ម្សៅ​ស៊ុប បន្តិច លីង​អោយ​ស្ងួត រួច​ដួស​ទុក​មួយអន្លើរ​
– ប្រហុក​យកទៅដាក់​ដាំ​ជាមួយ​ទឹក​អោយ​ឆ្អិន ( ទឹកតែ​បន្តិច​បាន​ហើយ )
– យក​ចាន​ថ្មី​មួយ មក​ដាក់​ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ទឹកប្រហុក ស្ករស ម្សៅ​ស៊ុប ទឹកត្រី រួច​ច្របល់​ចូលគ្នា​អោយ​សព្វ ( អាច​ភ្លក់​មើល​បន្តិច អោយ​ល្មម ) បន្ទាប់មក​ដាក់​កំ​ពិស ហើយ​ច្របល់​ចូលគ្នា ទើប​ដាក់​ត្រួយ​អំពិល​ច្របល់​ចូលគ្នា​អោយ​សព្វ​ចូលជាតិ រួច​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត​
– រួច​ដាក់ ស្លឹក​ជី​នាងវង ជីវ​ន្លា និង​ម្អម​ច្របល់​ចូលគ្នា​អោយ​សព្វ រួច​ជាការ​ស្រេច ៕ ប្រភព​: Sethyka​