ញាំ​ក្រអៅឈូក​បង្គា​

401

+​គ្រឿងផ្សំ​
– សាច់ជ្រូក​៣​ជាន់​កន្លះ​គីឡូ​
– បង្គា​ស្រស់​៣​ខាំ​
– ក្រអៅឈូក​៥​ដើម (​កោស​សំបក​ចេញរួច​ចិត​ស្តើងៗ​)
– ត្រសក់ស្រូវ​៥​ផ្លែ (​ចិត​ឃ្វៀល​ល​យកតែ​សាច់​ចោល​គ្រាប់​ហាន់​ស្តើងៗ​)
– ខាត់​ក្តោប​១​ជ្រុង ចិត​ស្តើងៗ​
– ជី​នាងវង​២​ទង​
– ស្ករស​៨​ស្លាបព្រា​បាយ​
– អំបិល​៣​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី​៤​ស្លាបព្រា​បាយ​
– ទឹក​ឆ្អិន​២០​ស្លាបព្រា​បាយ​
– ប៊ីចេង​១​ចឹប​
– ខ្ទឹមស​ចិញ្ច្រាំ​២​ស្លាបព្រា​បាយ​
– សណ្តែកដី​លីង​៣​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មា​៣​ស្លាបព្រា​កន្លះ​
– ម្ទេស បើ​ចូលចិត្ត​ហិល​

+​វិធី​ធ្វើ​
– យក​ឆ្នាំង​ដាំទឹក​អោយ​ពុះ​បង់អំបិល​បន្តិច ស្ក​បន្តិច ប៊ីចេង​បន្តិច​ច្របាច់​ក្រូចឆ្មា​មួយ​ចំនិត​ចូល​រួច ដាក់​បង្គា​ស្រុះ​១​នាទី​ដល់​បង្គា​ឆ្អិន​ស្រង់​បកសំបក​ចេញ​ទុក​មួយ​ឡែក​ហើយ​ទឹក​ដែល​នៅសល់​ដាក់ សាច់ជ្រូក​បី​ជាន់​ស្ងោ​អោយ​ឆ្អិន​ហាន់​ជាស​សៃ​ឆ្មាៗ​តូចៗ​ទុក​មួយ​ឡែក​។​
– បន្ទាប់មក​យើង​ធ្វើ​ទឹក​ស្រូប​ញាំ​ដោយ​យក​ស្កស អំបិល ទឹកត្រី ទឹកក្រូច​ឆ្មា ប៊ីចេង ទឹក​ឆ្អិន និង ខ្ទឹម​ចិញ្ច្រាំ​ចូល កូ​អោយ​សប់​ទុក​មួយ​ឡែក​។​
– យក​បន្លែ​ទាំងអស់​ច្របល់​ចូលគ្នា​បន្ថែម​សាច់ជ្រូក​ស្ងោ បង្គា និង​ទឹក​ស្រូប​ញាំ​ចូល​ច្របល់​អោយ ចូលជាតិ​ភ្លក់​មើល​និង​ថែមថយ​តាម​ចំណូលចិត្ត​ដួស​ដាក់​ចាន​រួយ​ជី សណ្តែកដី​លីង និង​ម្ទេស​ជាការ​ស្រេច ។ ប្រភព​: មេផ្ទះ​ខ្មែ​