ញាំ​ខ្ញែ​សមុទ្រ​

314

+ គ្រឿងផ្សំ​
– ​ខ្ញែ​សមុទ្រ (Jellyfish) ៤​ខាំ​
– ​ម្រះ ១​ផ្លែ​តូច​ល្មម​
– ​ម្ទេស​ក្រហម​ចិញ្ច្រាំ ១/២​ចានចង្កឹះ​
– ​ខ្ទឹមស​ចិញ្ច្រាំ ១/២​ចានចង្កឹះ​
– ​ក្រូចឆ្មារ ២​ផ្លែ​
– ​ទឹកត្រី ៣​ស្លាបព្រា​បាយ​
– ​អំបិល ១/២​ស្លាបព្រា​កាហ្វេ​
– ​ស្ករស ១​ស្លាបព្រា​បាយ​
– ​ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រា​កាហ្វេ​
– ​ទឹក​ឆ្អិន​ធម្មតា ១/២​ចានចង្កឹះ​
– ​ជីរវ៉ាន់ស៊ុយ

+ ​វិធី​ធ្វើ​
– ​លាង​ខ្ញែ​សមុទ្រ​ឲ្យ​ស្អាត​រួច​ដាក់​ស្ងោរ​វា​ឲ្យ​ឆ្អិន ពុះ​ម្រះ​ជា​ពីរ​ហាន់​ទទឹង​ក្រាស់ៗ​ល្មម​លាងច្របាច់​ទឹកអំបិល​ឲ្យ​ស្អាត​រួច​រៀប​ដាក់​ចាន ដាក់​ខ្ញែ​សមុទ្រ​ពីលើ​
– ​ម្ទេស​ចិញ្ច្រាំ និង​ខ្ទឹមស​ចិញ្ច្រាំ​ដាក់​ក្នុង​ចាន​ធំ​មួយ​រួច​ដាក់​ទឹកត្រី ស្ករស អំបិល ក្រូចឆ្មារ ម្សៅ​ខ្នរ និង​ចាក់ទឹក​ធម្មតា​ចូល​បន្តិច​កូរ​ឲ្យ​សព្វ​ល្អ រួច​យកទៅ​ស្រោច​ពីលើខ្ញែ​សមុទ្រ រៀប​ជីរវ៉ាន់ស៊ុយ​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna_mint